រដ្ឋាភិបាល សេចក្តីណែនាំ ស្តីពី ការពង្រឹង ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

0
760

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

ដូចគ្នានេះផងដែរ គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមានការពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមរយៈសេចក្តីសេចក្តីណែនាំលេខ៖០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕