បាត់ដំបង៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង។
ដោយមានការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានទឹកគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន(ផ្លែតាង៉ែន) ដែលបច្ចុប្បន្នកំពុងជួបបញ្ហាក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ។
ជាមួយគ្នានេះ ដើម្បីដោះស្រាយការលំបាក សម្តេចទាំងទ្វេរ បានចាត់តាំងក្រុមការងារប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រមូលទិញការងារប្រមូលទិញពីប្រជាកសិករនៅតាម ស្រុក ដែលមានផ្លែមៀន ដោយមិនមានការរើសអើងអ្វីឡើយ ទោះច្រើន ឬក៏តិច គឺក្រុមការងារប្រមូលទិញទាំងអស់ ហើយផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូបទាំងនេះ សម្តេចទាំងពីរ បានចែកជូនដល់ មន្ត្រីរាជការ កងកម្លាំង ក្រុមគ្រូពេទ្យ អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក ។ សូមជម្រាបថា គិតចាប់ពីយុទ្ធនាការក្នុងការប្រមូលទិញផ្លែមៀន (ផ្លែតាង៉ែន) និងផ្លែមៀនក្រអូប មកដល់ថ្ងៃនេះ មានរយះពេលជាង១០ថ្ងៃ ក្រុមការងារបានប្រមូលទិញផ្លែមៀន(តាង៉ែន) និងមៀនក្រអូបពីប្រជាកសិករ បានចំនួន ជិត២០០០តោន ដោយការប្រមូលទិញទាំងនៅស្នាក់ការ និងក្រុមការងារចុះទិញដោយផ្ទាល់ដល់ចំការរបស់ប្រជាកសិករ៕