សមត្ថកិច្ចខេត្តព្រះសីហនុ បើកប្រតិបត្តិការ បង្ក្រាបករណី បង្ខាំងមនុស្សជំរិតទារប្រាក់ ជនជាតិចិន និងជនជាតិចិន បានដោយជោគជ័យ

0
754

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានបើកប្រ​តិបត្តិ​ការបង្ក្រាបករណីបង្ខាំងមនុស្ស ជនជាតិចិន និងជនជាតិ បានដោយជោគជ័យ ក្រោមកិច្ចសហការណ៍នៃកម្លាំងជំនាញទាំងពីរស្ថាប័ន និងដោយមានការបញ្ជារផ្ទាល់ពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ ។

ករណីខាងលើ បានកើតឡើង ចុងឆ្នេរអូរឈើទាល អគារ៩ជាន់ មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ភ្លាមនៃការបង្ក្រាប សមត្ថកិច្ចបានរកឃើញ អាវុធចំនួន៧ដើម (អាវុធខ្លី៥ដើម និងវែង២ដើម) និងអាវការ​ពារគ្រាប់ផងដែរ។

ក្រោយប្រតិបត្តិការយ៉ាងស្វិតស្វាញ កម្លាំងសមត្ថកិច្ចទាំងពីរជំនាញ​ បានរំដោះជនរងគ្រោះជនជាតិចិន ចំ​នួន​០២នាក់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ (ស្រី១នាក់) ជាជនជាតិចិន រួមទាំងអាវុធចំនួន០៧ដើម បញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនិតីវិធីច្បាប់៕