លោក កឹម សុខា ទទួលជួប ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ និងសហការី ជជែកបញ្ហាសំខាន់ៗមួយចំនួនរបស់កម្ពុជា

0
625

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា និងសហការី បានអញ្ជើញចូលជួបជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នាគេហដ្ឋានរបស់លោក​ក្នុងទីក្រុងភ្នំពេញ។

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អមដោយសហការីពីររូប ដែលទើបមកកាន់តំណែងថ្មី គឺ លោក ចូសថ៍ ខាឌែល អនុប្រធានបេស​កកម្មទូត និងលោកស្រីបណ្ឌិត អេនជេលីកា ស្តៅឌ័រ លេខាទីមួយ ក៏បានមកសម្តែងការគួរសមជារូបលោកដោយផ្ទាល់ផងដែរ ដែលនេះជាកិត្តិយសបំផុត ដែលអ្នកនយោបាយស្មោះ​ត្រង់ចំពោះជាតិ លោក កឹម សុខា ត្រូវបានយកចិត្តទុកដាក់បំផុតពីមិត្តអន្តរជាតិ។

ក្នុងជំនួបរវាងលោក កឹម សុខា ជាមួយឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានជជែកពិភាក្សាគ្នាអំពីស្ថានភាពទូទៅនៅកម្ពុជា រួមទាំងបញ្ហាជំងឺឆ្លងកូវីដ១៩ និងបញ្ហាទឹកជំនន់ផងដែរ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា ជាមេដឹកនាំ អហិង្សានិយម ស្មោះត្រង់ជាមួយសកម្មជន ពលរដ្ឋ និងជាតិរបស់ខ្លួន ដោយមិនបំពេញតែក្តីសុខផ្ទាល់ខ្លួន ហើយទុកឱ្យសកម្មជន អ្នកគាំទ្រ រួមទាំងពលរដ្ឋ និងជាតិ ត្រូវប្រឈមនិងបញ្ហានៃភាពអយុត្តិធម៌ឡើយ៕