ចៅសង្កាត់រងទី១ សង្កាត់កាកាបទី២ ថាលោក អ៊ុក សាខន រំលោភកិច្ចសន្យាដំណោះស្រាយវិវាទ ហើយទង្វើរនាយឆ្អឹង គឺជាការមើលងាយអាជ្ញាធរគ្រប់លំដាប់ថ្នាក់

0
1386

ភ្នំពេញ៖ ពាក្យចាស់លោកពោលថា ភូតច្រើន​ ច្រើនចាញ់អាត្មា ឬ ម្យ៉ាងទៀតថា បើចេះស្ទើរ ធ្វើមិនចេះទៅវាល្អជាង ព្រោះបញ្ហាខ្លះមិនមែនគ្រាន់តែមើលនិងភ្នែក អាចវិនិច្ឆ័យបានឡើយ ដោយអ្វីគ្រប់យ៉ាងនៃការវិនិច្ឆ័យ ស្ថិតទៅលើជំនាញ នៃការចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ ប្រកបដោយគតិយុត្តិធម៌ ស្របតាមគោលនយោបាយឈ្នះៗរបស់សម្តេចប្រមុខរដ្ឋាភិបាលផងដែរ។

ជាក់ស្តែង ករណីវិវាទមួយបានកើតឡើង ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធីរួចទៅហើយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមយុទ្ធសាស្រ្តឈ្នះៗ របស់អាជ្ញារមូលដ្ឋាន ដោយមានការព្រមព្រៀងរវាងភាគីទាំងពីរនៃគូរវិវាទ គ្មានការបង្ខិតបង្ខំតាមរូបភាពណាមួយ រហូតឈានដល់ការអនុវត្តន៍ជាក់ស្តែង។

ធ្នឹម ធ្វើក្រោយការព្រមព្រៀងរវាងគូរភាគី នៅសាលាសង្កាត់កាកាបទី២

បើតាមលោក ឡុង ណារ៉ា ចៅសង្កាត់រងទី១ បច្ចុប្បន្នជាចៅសង្កាត់ស្តីទី នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ករណីវិវាទខាងលើ រវាងលោកស្រី ទេព ឆវី និងលោក អ៊ុក សាខន ក្រោយទទួលបានបណ្តឹង និងការចាត់ចែងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលសង្កាត់កាកាបទី២ បានដឹកនាំកម្លាំង ចុះពិនិត្យ សិក្សាស្រាវជ្រាវ និងឃើញថា ភាគីលោក អ៊ុក សាខន ពិតជាបានសាងសង់សំណង់ខុសលក្ខណៈបច្ចេកទេស និងមិនមានលិខិតអនុញ្ញាតនៃការសាងសង់ពិតប្រាកដមែន ចំណែកលោកស្រី ទេព ឆវី ជាដើមបណ្តឹង ក៏មិនបានហាមឃាត់លោក អ៊ុក សាខន មិន​ឱ្យប្រើប្រាស់ផ្លូវនោះដែរ តែសុំម្យ៉ាង កុំចតរថយន្ត ម៉ូតូ ឬហាលសំលៀកបំពាក់លើចំណីផ្លូវ ព្រោះផ្ទះលោក អ៊ុក សាខន ដែលកំពុងសាងសង់មាន៤បន្ទប់ទុកសម្រាប់ជួលនេះ គ្មានចំណីផ្លូវ នៃសំណង់៤ម៉ែត្រតាមលក្ខណៈបច្ចេកទេសឡើយ ដែលជាក់ស្តែងនៅសល់តែ៤តឹក កំពស់៦តឹក តើលោក អ៊ុក សាខន បានកន្លែងឯណា សម្រាប់ឱ្យអ្នកជួលបន្ទប់របស់លោក ចតឡាន ម៉ូតូ ជាដើមនោះ បើមិនប្រើចំណីផ្លូវដែលមានតែទទឹង៦ម៉ែត្រ ចតបិទផ្លូវចេញចូលផ្ទះលោកស្រី ទេព ឆវី ដែលនៅផ្នែកខាងក្រោយនៃផ្លូវទាល់នោះទៅហើយ។

ធ្នឹម ក្រោយលោក អ៊ុក សាខន វ៉ៃបំផ្លាញចោលប្រឡោះចូលផ្ទះជួលលោក អ៊ុក សាខន ធ្វើឡើងវិញក្រោយថាខ្លួនបានយុត្តិធម៌ និងមិនមានចំណីផ្លូវ ដែលខុសលក្ខណៈបច្ចេកទេសទាំងស្រុង នៃសំណង់សាងសង់គ្មានច្បាប់អនុញ្ញាត

លោក ឡុង ណារ៉ា បន្ថែមថា ជាក់ស្តែងមិនដូចនាយឆ្អឹង លើកឡើងថា មានការមោឃៈភាព កិច្ចសន្យាដំណោះស្រាយវិវាទបាត់ទៅហើយទេ នោះគឺមិនមានឡើយ ព្រោះសង្កាត់មិនបានទទួលលិខិតគតិយុត្តណាមួយពីខណ្ឌនៅឡើយទេរហូតមកដល់ថ្ងៃនេះ ហើយរឿងរ៉ាវឈានដល់ការវាយបំផ្លាញធ្នឹម ដែលមានការព្រមព្រៀងគ្នារួចទៅហើយនោះ គឺអាជ្ញាធរមូលដ្ឋានមិនបានបញ្ជារឡើយ ដោយពេលនោះអាជ្ញាធរ សិក្សាអាចវាយតែ១ឥដ្ឋប៉ុណ្ណោះ តែនាយឆ្អឹងទេ ដែលឡាយមុនមួយថ្ងៃ ថាមានយុត្តិធម៌ហើយ ធ្នឹមទាំងអស់និងវាយបំផ្លាញចោល លុះដល់ថ្ងៃអាជ្ញាធរចុះទៅដល់ ភាគីលោក អ៊ុក សាខន បានបញ្ជាជាងរបស់ខ្លួន វាយបំផ្លាញធ្នឹមទាំងស្រុង ដោយគ្មានការឯកភាពពីអាជ្ញាធរ រួមទាំងភាគីលោកស្រី ទេព ឆវី ផងដែរ ដែលទង្វើនេះហើយ បញ្ជាក់ថា ភាគីលោក អ៊ុក សាខន បានរំលោភលើកិច្ចសន្យាដោះស្រាយវិវាទនោះ។

យ៉ាងណា លោក ឡុង ណារ៉ា ចៅសង្កាត់ស្តីទីសង្កាត់កាកាបទី២ បានចាត់ទុកថា ករណីនេះ លោកស្រី ទេព ឆវី ភាគីនៃដើមបណ្តឹង គឺមិនទាន់ទទួលបានយុត្តិធម៌ទេ ដោយភាគីលោក អ៊ុក សាខន មិនគោរពស្មារតីនៃកិច្ចសន្យាដោះស្រាយវិវាទ ហើយហ៊ានធ្វើគ្រប់យ៉ាងតាមការញុះញង់របស់អ្នកដទៃមិនមែនជាសាមីនៃរឿង និងថាមានយុត្តិធម៌ហើយ។ ការនេះ លោកចៅសង្កាត់ស្តីទីលើកឡើងថា មិនទាន់មានយុត្តិធម៌ដូចអ្វីលើកឡើងរបស់នាយឆ្អឹងទេ។

លោក ឡុង ណារ៉ា ចៅសង្កាត់ស្តីទី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

លោកចៅសង្កាត់ស្តីទីសង្កាត់កាកាបទី២ បានចាត់ទុកទង្វើរបស់នាយឆ្អឹង ធ្វើគ្រាន់តែជាប្រជាប្រិយភាពរបស់ខ្លួនតាមបណ្តាញសង្គមប៉ុណ្ណោះ ហើយលោកចាត់ទុក ការចោទប្រកាន់របស់នាយឆ្អឹង គឺជាការមើលងាយមកលើអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងលោកអភិបាលខណ្ឌផងដែរ។ ក្នុងនោះលោក ឡុង ណារ៉ា ហ៊ានលាឈប់ពីតំណែង ប្រសិនបើលោកបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់របស់នាយឆ្អឹង។

នាយឆ្អឹង

ដូចគ្នានេះ បើតាមលោកចៅសង្កាត់ស្តីទី ឡុង ណារ៉ា ក៏បានប្រាប់ឱ្យដឹងផងដែរថា នាយឆ្អឹង អះអាងថាខ្លួនបានរស់នៅក្នុងមូលដ្ឋានខាងលើរយៈពេល៦ឆ្នាំហើយ តែការស្រាវស្រាវរបស់អាជ្ញាធរ នាយឆ្អឹង មិនបានចុះបញ្ជីស្នាក់នៅក្នុងមូលដ្ឋានភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅឡើយទេ។ មិនតែប៉ុណ្ណោះ នាយឆ្អឹង ក៏បានបង្ករបញ្ហាក្នុងមូលដ្ឋានជាញឹកជាប់ផងដែរ ដោយលោករំលឹកថា មានថ្ងៃមួយនាយឆ្អឹងនេះ ក៏បម្រុងប្រើអំពើហិង្សាដល់ពលរដ្ឋផ្សេងទៀត ធ្វើ​ឱ្យអ្នករស់នៅក្នុងមូលដ្ឋានមានការភ័យខ្លាច។

លោក ឡុង ណារ៉ា បន្តថា លោកមិនយល់ពីនាយឆ្អឹងឡើយ តើនាយជាមនុស្សស្រឡាញ់គោលការណ៍នយោ​បាយ​របស់សម្តេចឬយ៉ាងណា ព្រោះខ្លួនសំអាងថា អ្វីដែលខ្លួនធ្វើ គឺខ្លាចបាត់សន្លឹកឆ្នោត តែទង្វើផ្ទុយទៅនិងសំ​ដី​របស់ខ្លួនទាំងស្រុង ខ្លាចបាត់សន្លឹកឆ្នោត តែរឿងយុត្តិធម៌ទៅហើយនៃដំណោះស្រាយឈ្នះៗ បែរជាផ្សព្វផ្សាយទៅជារឿងអយុត្តិធម៌ទៅវិញ។ លោក ឡុង ណារ៉ា។

កិច្ចសន្យាដំណោះស្រាយវិវាទ នៅសាលាសង្កាត់កាកាបទី២ របស់គូរភាគី

តាមរយៈការឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា បើរឿងនេះភាគីនៃដើមបណ្តឹង មិនមានយុត្តិធម៌សម្រាប់ខ្លួន លោកស្នើសុំឱ្យរៀបចំឯកសារពាក្យបណ្តឹងដាក់ជូនលោកដោយផ្ទាល់ ហើយលោកនឹងដោះស្រាយដោយយុត្តិធម៌ ចាត់មន្រ្តីគ្រប់ជំនាញចុះសិក្សាជាថ្មី ដោយមុននេះ មានគេរាយការណ៍ប្រាប់លោកថា មានម្ចាស់ផ្ទះផ្សេងធ្វើរបងបិទផ្លូវផ្ទះជួលកម្មករ ទើបលោកចាត់វិធានការមន្រ្តីចុះពិនិត្យ​មើល​​មិនដឹងថារឿងនេះ ឈានដល់ដំណាក់កាលនេះ និងមិនទាន់បញ្ចប់​ឡើយ។

ដូចនេះ ការពិតបានបង្ហាញ តាមរយៈការបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន ដែលជាអ្នកដោះស្រាយវិវាទថា លោក អ៊ុក សាខន ពិតជាបានរំលោភលើកិច្ចសន្យាដំណោះស្រាយវិវាទ សង់សំណង់ខុសលក្ខណៈបច្ចេកទេស គ្មានលិខិតអនុញ្ញាត។ ចំណែកនាយឆ្អឹង ពិតជាឆ្អឹងទទឹងក អាជ្ញាធរដោះស្រាយក្រោមគោលនយោបាយឈ្នះៗ តែខ្លួនមិនជាប់សហភាគីនៃរឿង បង្ករបញ្ហាឡើង នេះបានជាឆ្នាំងមិនក្តៅ មកក្តៅគម្របទៅវិញ។

បើនិយាយដាច់ដោយឡែក និងជាការស្វែងយល់អំពីច្បាប់ទាំងអស់គ្នា ដោយយោង ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណា​ចក្រកម្ពុជា មាត្រា ២៨ បានចែងថា អ្នកផ្តើមគំនិត ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទបជ្ឈឹម ចំពោះបុគ្គលណាដែល៖

          ១-ជំរុញឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬបទមជ្ឈឹមនោះ តាមការណែនាំ ឬការបញ្ជារ។

          ២-បង្ករ​ឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈឹមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។

អ្នកផ្តើមគំនិត និងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈឹមត្រូវបានសម្រេច ឬបានប៉ុនប៉ង។

អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈឹម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។

មាត្រា ៤៩៤_លក្ខខណ្ឌអត្ថិភាពនៃការញុះញង់

          ដើម្បីអនុវត្តផ្នែកនេះបាន ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត

                   ១-ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬ នៅក្នុងពេលប្រជុំសាធារណៈ។

                   ២-ដោយសំណេរ ឬ គំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណៈជន ឬ តាំងឱ្យសាធារណៈជនមើល។

                   ៣-ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណៈជន។

មាត្រា ៤៩៥_ បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍

          អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្ករឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលបានចែងនៅក្នុងមាត្រា ៤៩៤(លក្ខខណ្ឌ​​​អត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕