លោក យឹម ស៊ីណន ស្នើប្រមុខរដ្ឋាភិបាល លើកលែងការចោទប្រកាន់មកលើខ្លួន និងសហការី៩រូបផ្សេងទៀត

0
1191

ភ្នំពេញ៖ បុរសមុខរាតែងមានរិទ្ធិ សំដីនិយាយពិតមិនមុសា ឃើញខុសថាខុស ឃើញត្រូវថាត្រូវ មិនដែលធ្វើជាមនុស្សជ័រព្នៅ រំខានជនណាឡើយ នោះគឺ យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង។

លោក យឹន ស៊ីណន គឺជាសកម្មជនដ៏ស្មោះត្រង់ជាមួយលោក សម រង្ស៊ី ជាច្រើនឆ្នាំមកហើយ ចំណែកការដឹកនាំកម្លាំងចលនាយុវជន ប្រចាំនៅប្រទេសកូរ៉េខាងត្បូងរបស់លោក ក៏រឹងមាំកក្រើកដល់ព្រះឥន្ទ បារម្ភកម្លាំង ទ័ពស្រួចដែលកញ្ជ្រោលពីប្រទេសកូរ៉េខាងត្បូងមក។

លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង

តែអនិច្ចា ទ័ពស្រួចក្រោមការដឹកនាំរបស់ យឹម ស៊ីណន បានក្លាយជាទ័ពរប៉េះរប៉ោះ ក្រោយក្រុមអាមាត្យ បានចូលទៅវាយបំផ្លាញជំរុំ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ។ ចំណែក យឹម ស៊ីណន ក៏បានលាឈប់ពីតំណែង ព្រោះតែមិនអាចវង្វេងស្មារតី ទុកឱ្យក្រុមអាមាត្យដឹកច្រមុះឡើយ ក្នុងនាមបញ្ញាវន្តមួយរូប។

ទោះបី យឹម ស៊ីណន និងសហការីជំនិតៗ ខំគេចចេញពីក្រុមអាមាត្យទុច្ចរិតក្តី តែរឿងអប្រិយ៩វិច្ឆកា ត្រូវបានពួកទាំងនោះផ្សារភ្ជាប់ជាមួយនិងពួកគេ ធ្វើឱ្យ យឹម ស៊ីណន និងក្រុមការងារ ត្រូវជាប់ឈ្មោះក្នុងបញ្ជីរខ្មៅ នៃក្រុម៩វិច្ឆិកា២០១៩ ដោយមិនដឹងខ្លួន រហូតត្រូវបានចោទប្រកាន់តាមផ្លូវច្បាប់ ដោយអំណាចតុលាការក្រុងភ្នំពេញ។

លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង

ដោយមិនអាច រស់ក្រោមភាពអយុត្តិធម៌នេះបន្ត និងបានឃើញការផ្តល់យុត្តិធម៌ជូនលោក សេង សារី អ្នកសិក្សា​ស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគ កាលពីពេលថ្មីៗកន្លងមក របស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក យឹម ស៊ីណន តំណាងក្រុមការងារ៩រូបផ្សេងទៀត បានផ្តិតមេដៃក្រហមឆ្អិនឆ្អៅ ពីប្រទេសកូរ៉េខាងត្បូងមក ផ្ញើជូនប្រមុខរដ្ឋាភិបាល ដោយស្នើសុំការជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយមកលើរូបលោក និងក្រុមការងារផ្សេងទៀត។

ភ្លាមៗ ក្រោយទទួលបានលិខិតស្នើសុំការជួយអន្តរាគមន៍របស់លោក យឹម ស៊ីណន ប្រមុខរដ្ឋាភិបាល ក៏បានប្រគល់ករណីនេះ ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យផ្តល់យុត្តិធម៌ដល់ពួកគេ ដែលតុលាការចោទប្រកាន់ ពាក់ព័ន្ធករណីរដ្ឋប្រហារ៩វិច្ឆិកា ព្រោះ យឹម ស៊ីណន និងអ្នកទាំង៩រូប នាពេលកន្លងមក ប្រកាសប្រឆាំងនិងយុទ្ធនាការមួយនេះយ៉ាងដាច់អហង្ការ មានន័យថា ពួកគេមិនជាប់ពាក់ព័ន្ធឡើយ៕

សម្តេចប្រមុខរដ្ឋាភិបាល លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង