សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាបទាំង ៣ទីតាំង រួមមាន ៖ ១. ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង ខេត្តកំពង់ធំ , ២. ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ៣. ព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ៕