ភ្នំពេញ៖ ដើម្បីបញ្ចៀសការទុកដាក់សំរាម មិនបានត្រឹមត្រូវ បង្ករបញ្ហាសណ្តាប់ធ្លាប់ និងអនាម័យ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១៕