លោក រត្ន័ សុធី និងខ្មែរក្រៅប្រទេស រួមគ្នាប្រារព្វពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ បុព្វការីជន ដែលលោកបានចែកឋាន តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

0
949

បន្ទាយមានជ័យ៖ ក្នុងនាមឈាមជ័រខ្មែរ ដែលមិនអាចប្រាសចាកទំនៀមទម្លាប់ប្រពៃណី របស់ដូនតា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ លោក រត្ន័ សុធី បានប្រារព្វពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរស បុព្វការរីជន ដែលលោកបានចែកឋានទៅលោកខាងមុខ នៅវត្តបន្ទាយមានឬទ្ឋិ ហៅវត្តបឹងត្រគួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក រត្ន័ សុធី គឺជាគ្រូបង្រៀន ភាសារអង្គគ្លេស ដ៏សាមញ្ញមួយរូប នៅវិទ្យាល័យថ្មពួក ដែលជាស្រុកមួយស្ថិតនៅជាប់បបណ្តោយព្រំដែន កម្ពុជា សៀម លោកបានលះបង់គ្រប់យ៉ាងដើម្បីចំណេះរបស់កូនខ្មែរដែលជាទំពាំងស្នងឬស្សី ក្លាយជាបង្គោលដ៏រឹងមាំរបស់ជាតិ ក្នុងនាមជាអតីតអ្នកនយោបាយមួយរូបផងដែរនោះ។

លោក រ័ត្ន សុធី ប្រារព្វពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នៅវត្តបឹងត្រគួន

បើយើងរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដូនតាខ្មែរយើងគ្រប់ជំនាន់ លោកបានលះបង់បូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ រស់នៅដោយសុខសាន្ត លើទឹកដីដ៏បវរកម្ពុជានៃយើង។

កត្តាទាំងនេះហើយ បានញាំងឱ្យកូនខ្មែរគ្រប់ជំនាន់ ទោះទៅដល់ទីណា ក៏មិនភ្លេចស្រុកកំណើតរបស់ខ្លួនឡើយ ដែលកម្ពុជានេះហើយ ជាសេចក្តីសុខសុភមង្គលរបស់ពួកគាត់គ្រប់រូប និងគ្រប់ជំនាន់ កូនចៅខ្មែរជាដរាបរៀងទៅ។ ពិសេសតាមរយៈលោក រ័ត្ន សុខធី បងប្អូនខ្មែរនៅក្រៅប្រទេស ក៏បានចូលរួមបរិច្ចាកថវិកា ក្នុងពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរស បុព្វការរីជន ដែលលោកបានចែកឋានទៅលោកខាងមុខ អញ្ជើញមកទទួលពីកូនចៅ នារដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕

លោក រ័ត្ន សុធី ប្រារព្វពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នៅវត្តបឹងត្រគួន លោក រ័ត្ន សុធី និងលោក អ៊ិន សួន កាលពីពេលកន្លងទៅ