កំពង់ធំ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានទទួលអត្តសញ្ញាណប័ណ្ណ ពលរដ្ឋ បាត់ ខូច ដែលស្នើសុំធ្វើថ្មី ពីអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ហើយ ដើម្បីចុះចែកជូនពលរដ្ឋ យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់ខ្លួន។
បើតាមលោក តង វិបុល នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឱ្យដឹងថា ពេលនេះ លោកបានចាត់មន្ត្រី នគរបាលប៉ុស្តិ៍ ចុះចែកអត្តសញ្ញាប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ក្នុងការបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។ យ៉ាងណាជាមួយគ្នានោះ លោក តង វិបុល នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំឈូកខ្សាច់ ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាថែក្សា និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមការដឹកនាំដោយលោក តង វិបុល ជានាយប៉ុស្តិ៍ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានមើលឃើញថា លោកជាមេប៉ុស្តិ៍គំរូ បំពេញកាតព្វកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ ទាំងការថែរក្សា សុខសុវត្ថិភាព ពិសេសកិច្ចអន្តរាគមន៍នានា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងយុត្តិធម៌ ធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋាន មានការស្រលាញ់រាប់អានជាខ្លាំង រួមទាំងមន្រ្តីក្រោមឱវាទរបស់លោកផងដែរ ក្រោមកិច្ចសហការរបស់អាជ្ញាធរមូលដ្ឋានឃុំឈូកខ្សាច់ដោយផ្ទាល់ ដែលមានមេឃុំ ជំទប់ និងក្រុមប្រឹក្សា ពោរពេញដោយគុណធម៌ គិតប្រយោជន៍រួមរបស់ពលរដ្ឋក្នុងមូលដ្ឋានជាធំ៕