បញ្ហាដុំពកក្លៀក? ខ្ទឹមស, ក្រូចឆ្មារ និងគន្លឹះ ៤នេះជួយបាន ឈប់បារម្ភទៀតទៅ!

0
1700

សុខភាព៖ ដុំពកក្លៀក គឺជាការហើម ឬឡើងដុំពកក្រោមស្បែកក្លៀក វាបណ្ដាលមកពីការហើមក្រពេញទឹករង៉ៃ ឬកូនកណ្ដុរ ហើយអាចនាំឱ្យមានការឈឺចាប់ផងដែរ។

ក្នុងករណីខ្លះ ដុំពកអាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពី២ ទៅ ៣ថ្ងៃ ខណៈដែលមួយចំនួនទៀតកើនទំហំ និងបង្កភាពឈឺចាប់។ យើងនិងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ជួយបំបាត់បញ្ហានេះ (ទោះជាយ៉ាងណាប្រ​សិន​បើដុំពកមិនព្រមបាត់ទៅវិញ ឬប្រែជាធំឡើងៗ ចូរកុំស្ទាក់ស្ទើនឹងជួបទទួលការពិនិត្យពីសំណាក់គ្រូពេទ្យជំ​នាញ) ៖

១. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុក ឬចិញ្ច្រាំខ្ទឹមសពី២ ទៅ ៣កំពឹសឱ្យម៉ដ្ឋល្អ បន្ទាប់មកញាំជាមួយទឹកក្ដៅឧណ្ហៗ ១កែវនៅពេលព្រឹកមុនញាំអ្វីផ្សេង អ្នកក៏អាចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។

២. ទឹកក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កូនកន្សែង ឬក្រណាត់ស្អាតមួយជ្រលក់ក្នុងទឹកក្ដៅ រួចពូតទឹកចេញសិន សឹមដាក់ស្អំលើក្លៀកដែលមានបញ្ហាសម្រាប់រយៈពេលពី១០ ទៅ ១៥នាទី ដោយការអនុវត្តបែបនេះ ធ្វើសារឡើង​វិញឱ្យបានពី២ ទៅ ៣ដងក្នុងមួយថ្ងៃ។

៣. ម៉ាស្សា

ការម៉ាស្សាអាចជួយកាត់បន្ថយការឈឺចាប់ ហើយវាក៏ជួយសម្រួលចរន្តឈាមរត់ទៅកាន់តំបន់ដែលទទួលរងផលប៉ះពាល់និងកាត់បន្ថយការហើម ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងអូលីវ ឬប្រេងដូង ១ ឬ ២ដំណក់លើចុងម្រាមដៃ រួចសឹមលាបម៉ាស្សាត្រង់តំបន់ក្លៀកថ្នមៗសម្រាប់រយៈពេលពី២ ទៅ ៣នាទី ដោយការអនុវត្តបែបនេះឱ្យបាន២ដងក្នុងមួយថ្ងៃ។

៤. ឪឡឹក

ផ្លែឈើនេះមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកជួយបន្សាបជាតិពុលពីក្នុងឈាម ហើយកម្ចាត់បាក់តេរីដែលបង្កឱ្យមានដុំពក ព្រមទាំងការត់បន្ថយការហើមត្រង់តំបន់ដែលទទួលរងផលប៉ះពាល់ផងដែរ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឪឡឹកស្រស់ៗ ១កែវ ជារៀងរាល់ព្រឹក។

៥. ទឹកក្រូចឆ្មារស្រស់

មានផ្ទុកសម្បូរទៅដោយវីតាមីន C, សារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការហើមឈឺចាប់នៃដុំពក ព្រមទាំងពន្លឿនការជាសះស្បើយ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចសឹមប្រើប្រាស់ដុំសំឡីជ្រលក់លាបល្បាយទឹកក្រូចឆ្មារស្រស់នេះលើដុំពក ដោយទុកឱ្យស្ងួតឯកឯងជាការស្រេច ដែលការអនុវត្តនេះឱ្យបានពី៣ ទៅ ៤ដងក្នុងមួយថ្ងៃ ហើយអ្នកក៏អាចលាយទឹកក្រូចឆ្មារស្រស់ពី១ ទៅ ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ រួចទទួលទានរៀងរាល់ព្រឹកផងដែរ។

៦. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ឬរមៀតម៉ដ្ឋ ១ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅៗ១ពែង កូរឱ្យសព្វ រួចទទួលទានជារៀងរាល់ថ្ងៃមុនចូលគេង ហើយអ្នកក៏អាចលាយម្សៅរមៀត ឬរមៀតម៉ដ្ឋជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ រួចលាបលើដុំពក និងរងចាំរយៈពេលពី១០ ទៅ ១៥នាទី រួចលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច ដោយការអនុវត្តបែបនេះឱ្យបាន២ដងក្នុងមួយថ្ងៃ៕

#គេហទំព័រសុខភាព #https://www.health.com.kh