ចាងហ្វាងកាសែតត្បាញអាយ ស្រវឹងធ្លាក់ភ្នែក ខលគំរាមប្តឹងលោក កែវ រតនា ទៅក្រសួងព័ត៌មាន ទាំងងងើលគ្មានយល់ច្បាប់

0
966

ភ្នំពេញ៖ ចាងហ្វាង ប្ញកមាយាទមិនចំជាចាងហ្វាង​ ធ្វើជាអ្នកសារព័ត៌មានច្រងេងច្រងាង ចេញមកច្រឡោមខាម ខលឱ្យអ្នកសារព័ត៌មានដូចគ្នា ចេញមុខបំភ្លឺជាមួយខ្លួនទាំងកណ្តាលរាត្រី ព្រោះទឹកប្តូរនិស្ស័យចូលក្នុងខ្លួន ចាប់អួតឡើងលឿនថា ខ្លួនឯងនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម។

កញ្ចក់ឆ្លុះបញ្ចាំងសង្គមធន់ចាងហ្វាង រស្មីបាភ្នំ ស្រវឹងខួបងំជាមួយអ្នកពឹងរឿង មិនដឹងជាត្រូវផ្តល់ដំណឹងបង្ហាញផ្ទៃរឿងពិតយ៉ាងណាជូនដល់មហាជន បើយកស្រាដាក់មុខ ផឹកស៊ីសប្បាយអើងកង ស្រវឹងធ្លាក់ភ្នែកខលទាមទារឱ្យស្ថាប័ន TN HOTNEWS និង TN TV Page ទៅបំភ្លឺជាមួយខ្លួន ដែលវាខុសទំនង មិនយល់ពីច្បាប់ ស្តីពី របបសារព័ត៌មាន។

អាវខ្មៅ លោក វណ្ណ សម្រេច ចាងហ្វាង រស្មីបាភ្នំ

និយាយមកដល់ចំណុចនេះ តើចាងហ្វាង រស្មីបាភ្នំ លោក វណ្ណ សម្រេច និងសហការី លោក ថាង សីមា មានដែលមើលច្បាប់ ស្តីពី របបសារព័ត៌មានដែរឬទេ? ឬគ្រាន់តែមានក្បាលមេក្រូ ទូរស័ព្ទ និងជើងកាំមេរ៉ា លំអរដោយអាវធំខាងក្រៅ ពាក់កាតកាសែត ហើយចេះតែដើរឡាយ និយាយខុសមុខ ខុសក្រោយ ស្តាប់មិនយល់ គ្មានមុំ នៃសាច់រឿងដូចនេះ។

បើដូច្នេះ សូមងាកទៅមើលច្បាប់ ស្តីពី របបសារព័ត៌មាន ដែលបានចុះហត្ថលេខា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ មាន៥ជំពូក និង២១មាត្រា ឬក៏អាចបន្តការសិក្សារបៀបសរសេរព័ត៌មាន ការចាប់មុំ និងការអត្ថាធិប្បាយព័ត៌មានជាដើម មុននិងយកប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ដើម្បីបង្កើនអនុភាពខ្លួនឯងនោះ ហើយក៏ត្រូវយល់អត្ថន័យរបស់ថ្នាក់ដឹកនាំ (កុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត) ចេះតែទន្ទេញរត់មាត់នោះ ព្រោះខ្លួនឯងជាអ្នកព័ត៌មាន ត្រូវដឹងពីព័ត៌មាន ហើយរៀនសូត្រឱ្យបានច្រើនពីព័ត៌មាន បើចេះប្រាប់ថាចេះ បើមិនទាន់ចេះ ត្រូវខំរៀនបន្ត កុំយកអ្នកធំមកពាំងមុខនូវទង្វើមិនចេះរបស់ខ្លួន ហើយដើរអួតក្អេងក្អាងដូចក្អាត់ចូលក្អមនោះ ព្រោះខ្លួនជាអ្នកសារព័ត៌មាន គ្មានតួនាទីអ្វី ត្រូវឱ្យស្ថាប័នមួយផ្សេងទៀត ទៅបំភ្លឺជាមួយឡើយ ហើយការឆ្លើយបំភ្លឺមានរយៈពេល១សប្តាហ៏​ ដែលមានចែងក្នុងច្បាប់ ស្តីពី របបសារព័ត៌មាន ជំពូក២ មាត្រ១០ បើមិនទាន់ចេះចប់ លោក វណ្ណ សម្រេច ចាងហ្វាង រស្មីបាភ្នំ និងសហការី អាចរៀនសូត្របាន និងកុំយកស្រាដាក់មុខ ស្រវឹងធ្លាក់ភ្នែក ខកសំញែងប្ញកទាំងកណ្តាលរាត្រីរំខានដល់ស្ថាប័នដ៏ទៃ គេមិនញញើតយើងឡើយ ចំពោះមនុស្សដែលមិនចេះធ្វើការរបៀបនេះ៕

អាវខ្មៅ លោក វណ្ណ សម្រេច ចាងហ្វាង រស្មីបាភ្នំ