យុវជនខ្មែរថាវរៈ និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងនៅថ្ងៃនេះ

0
884

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមាជិកយុវជនខ្មែរថាវរៈ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូបទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ។

ការដោះលែងឱ្យមានសេរីភាព លើលោក មាន​ ព្រហ្មមុនី​​ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត​ សារ៉ាយ​.លោក ថា​ ឡាវី​ សមាជិកយុវជនខ្មែរថាវរៈ​ និងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូបទៀត គឺលោក ឈួ​ ផេង​ និងលោក ជុំ​ ពុទ្ធី  ក្រោយពួកគេជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ ព្រោះតែធ្វើការតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។

ដោយឡែក ​លោក មួង សុភ័ក្ត្រ.កញ្ញា អេង ម៉ាឡៃ យុវជន កាក់ សុវណ្ណឆៃ និងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ចំណែកលោក ហ៊ុន វណ្ណៈ.លោកស្រី ឈឿន ដា​រ៉ាវី និងត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ៕