ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតអោយក្រុមការ ងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំ មានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន០៤ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ដាច់ស្រយាលតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង០១វត្តក្នុងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នាឱកាសនោះ ឯកឧត្តម ជិន ប៊ុនធឿន បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនថា បើទោះបីប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញក៏ពិតមែន តែសូមពុកម៉ែ បងប្អូន បន្តបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ អោយបានខ្ជាប់ខ្ជួន ព្រោះជំងឺដ៏កាចសាហាវមួយនេះគឺនៅជុំវិញយើងគ្រប់គ្នា និងគ្រប់ពេលវេលា ហើយយើងត្រូវរៀនរស់នៅតាមគន្លងថ្មីជាមួយជំងឺមួយនេះ។
លើសពីនេះ សម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ។
ម្យ៉ាងវិញទៀត ឯកឧត្តមបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង។
ទេយ្យវត្ថុដែលវេរប្រគេនជូនវត្តនៅពេលនេះក្នុងមួយវត្តៗទទួលបាន៖
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ៥កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-វីតាមីនសេ ១០ប្រអប់
១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២៣-ដបសម្រាប់អាល់កុល ១០ដប
២៤-ស្លាដក់ ៧១ អង្គ
២៥-ថវិកា ២លានរៀលក្នុងមួយវត្ត ។
វត្តទាំង០៥នេះ មានឈ្មោះដូចខាងក្រោម:
០១-វត្តគិរីទឹកធ្លាក់តេជោបុស្សស្បូវ ស្ថិតនៅភូមិបុស្សស្បូវ ឃុំស្រឯម ស្រុកជាំក្សាន ។
០២-វត្តឃោសិតារាម (វត្តពាក់ស្បែក) ស្ថិតនៅភូមិពាក់ស្បែក ឃុំដោះស្រែ ស្រុកជាំក្សាន ។
០៣-វត្តអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំកូន ស្រុកជាំក្សាន ។
០៤- វត្តឈេីលទាលគង ស្ថិតនៅភូមិឈើទាល ឃុំជាំក្សាន ស្រុកជាំក្សាន ។
០៥-វត្តព្រះពុទ្ធមានជ័យ ស្ថិតនៅភូមិប៉ាលហាល ឃុំប៉ាលហាល ក្រុងព្រះវិហារ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន១១០នាក់ ដោយម្នាក់ៗទទួលបាន ឃីដ០១ ដែលក្នុងនោះរួមមាន៖
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប
ដូចគ្នានេះ នារសៀលថ្លៃដដែល ឯកឧត្តម ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៅប្រគល់ជូនសហគមន៍ និងមណ្ឌលចំនួន០៣ក្នុងខេត្តព្រះវិហារ ដើម្បីជួយសម្រាលជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះឯកឧត្តម ជិន ប៊ុនធឿន ពាំនាំបណ្តាំសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗ ចៅៗជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាពិសេសសម្តេច ណែនាំឱ្យក្មួយៗ ចៅៗ បង្កើនការយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន។ សម្តេចបានបន្តផ្តាំផ្ញើឱ្យចៅៗដែលគ្រប់អាយុចូលរៀន ត្រូវទៅចុះឈ្មោះចូលរៀនអោយទាន់ពេលវេលា ហើយខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយសហគមន៍ និងមណ្ឌលកុមារកំព្រាចំនួន០៨ទាំងនោះរួមមាន៖
១-មជ្ឈមណ្ឌលកុមារកំព្រារដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
២-អង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត
៣-អង្គការកុមារកំព្រាក្នុងក្តីសង្ឃឹមថ្មី ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ត
ដោយឡែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនទាំង ៣ មណ្ឌលរួមមាន៖
០១-អង្ករ ១៣ បេ ស្មើនឹង ៦៥០គីឡូក្រាម
០២-ត្រីខ ចំនួន ៤៥ យួរ
០៣-មីចំនួន ១៦ កេសធំ
០៤-ទឹកដោះគោខាប់ ៤ កេស
០៥-ប៊ីចេងចំនួន ១៣ គីឡូ
០៦-ទឹកត្រី ១៦យួរ
០៧-ទឹកស៊ីអីវ ១៦យួរ
០៨-ត្រីងៀតចំនួន ១១គីឡូ
០៩-សាច់ក្រក់ ១១គីឡូ
១០-សាច់ជ្រូកផាត់ ១១គីឡូ
១១-ម៉ាស ៤៥ប្រអប់
១២-វីតាមីនសេ ១២៦ ប្រអប់
១៣-ថ្នាំពេទ្យ ១២៦ ប្រអប់
១៤-សាប៊ូ ១៧០ ដុំតូច
១៥-ច្រាស និងថ្នាំដុសធ្មេញ ១៨០ ឈុត
១៦-ថវិកាចំនួន ១លានរៀល។
ស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនមុខនេះអាចជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ក្មួយៗ ហើយអំណោយផ្តល់ជូនអាស្រ័យទៅតាមចំនួនកុមារកំព្រា និងបុគ្គលិកតាមសហគមន៍ និងមណ្ឌលកុមារកំព្រានីមួយៗ ។
កុមារចំនួន ១២០នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាត ០១ ផងដែរ ហើយក្នុងនោះមានដូចជា៖សម្លៀកបំពាក់ ០១សម្រាប់,អាកុល ០១ ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ , ម៉ាស់ ២០បន្ទះ ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ ។ រីឯបុគ្គលិកសរុបចំនួន ១៤នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់ក្នុងនោះរួមមាន៖
១-ថ្នាំពេទ្យ ០១ប្រអប់
២-សាប៊ូដុំ ០១ ដុំ
៣-ទឹកអាកុលលាងដៃ ០១ ដបតូច
៤-សារ៉ុង ០១
៥-ក្រម៉ា ០១
៥-ម៉ាស់ ៣០បន្ទះ
៦-វិតាមីនសេ ០១ប្រអប់
៧-ថ្នាំ និងច្រាស់ដុះធ្មេញ ០១ ឈុត
៨-ប្រេងខ្យល់ ០១ប្រអប់
៩-ប្រេងកូឡា ០១ប្រអប់
សូមបញ្ជាក់ថា មណ្ឌលកុមារកំព្រាទាំងនេះ គឺជាកន្លែងជួយសង្គ្រោះកុមារងាយរងគ្រោះ និងកុមារកំព្រា ដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ៕