ភ្នំពេញ៖ កូនបំណុល ដែលមានតួនាទីជាមន្រ្តីរាជការ និងជាអាជីវករ លោក ស៊ិន ស៊ឹមលី កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨១ កាន់អត្តសញ្ញាណប័ណ្ណលេខ ០០១៣៣៤១៦៧ មានស្រុកកំណើត នៅភូមិព្រែករន្ទះ ឃុំព្រែករន្ទះ ស្រុកពាមរក៍ ខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ន ភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានគេចវេសមិនព្រមចូលខ្លួនសងបំណុលតាមការសន្យា។
លោក ស៊ិន ស៊ឹមលី គេចវេសមិនព្រមសងបំណុល
ការគេចវេសរបស់បុគ្គល ស៊ិន ស៊ឹមលី ធ្វើឡើងជាបន្តបន្ទាប់ រំលោភកិច្ចសន្យា ក្នុងខណៈម្ចាស់បំណុលយោគយល់ និងអធ្យាស្រ័យ ដោយគិតឃើញថាលោកជាមនុស្ស ដែលរស់នៅក្នុងសង្គមមួយមានតួនាទី និងមុខរបរ តែការយោគយល់របស់ម្ចាស់បំណុល បានធ្វើឱ្យបុគ្គល ស៊ិន ស៊ឹមលី គ្មានបេះដូង មនសិការ ព្រមទាំងជាន់ឈ្លីនៃក្តីសណ្តោសប្រណីរបស់ម្ចាស់បំណុល គេចវេសបិទទូរស័ព្ទផ្តាច់ការទាក់ទង រំលោភលើសេចក្តីទុកចិត្តម្តងហើយម្តងទៀត។
ការរំលោភលើសេចក្តីទុកចិត្តរបស់លោក ស៊ិន ស៊ឹមលី មកលើម្ចាស់បំណុលហេតុដូច្នេះហើយ ធ្វើឱ្យម្ចាស់បំណុល មិនអាចយោគយល់បន្តទៀតបាន សម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការចូលតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់នៅសប្តាហ៍ក្រោយ ក្នុងប្តឹងទាមទារទឹកប្រាក់ជាង២៥លានរៀល ដោយមិនទាន់រាល់បញ្ចូលការទាមទារអត្ថប្រយោជន៍បណ្តឹងមួយចំនួនទៀត ដែលម្ចាស់បំណុលបានខាតបង់៕