ភ្នំពេញ៖ ទីបំផុត យុវជនដែលគម្រាម និងប្រុងប្រើអំពើហិង្សាលើសមត្ថកិច្ច ទាំងខ្លួនខុសច្បាប់ ក្នុងការបើកបរ មិនមានកញ្ចក់មើលក្រោយ ព្រមទាំងបើកបញ្ច្រាសទិស គេចសមត្ថកិច្ច ដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ពេលនេះត្រូវបានសមត្ថកិច្ចក្របួចជាប់ហើយ ក្រោយសកម្មភាពរបស់ខ្លួន១ថ្ងៃ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។
សមត្ថកិច្ចឃាត់ខ្លួនយុវជនខាងនេះបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ។
យ៉ាងណាយើងនៅមិនទាន់ស្គាល់អត្តសញ្ញាណយុវជនទំនើងនេះនៅឡើយទេ។ កុំចេះតែហ៊ាន លទ្ធផលចុងក្រោយគឺវាស់កម្ពស់អញ្ចឹង អាប្រុសពៅ៕