តុលាការសម្រេចបន្តសវនាការលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករាដើមឆ្នាំ២០២២ខាងមុខ

0
733

ភ្នំពេញ៖ ទីបំផុតទៅ ការទន្ទឹងរងចាំរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសហមេធាវី បានមកដល់ហើយ ចំពោះការស្នើសុំបន្តនីតិវិធីតុលាការ ក្រោយផ្អាកមួយរយៈពេលវែង ព្រោះតែបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១​ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តុលាការសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក កឹម សុខា ចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ពីបទ សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២-I  ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

ការបន្តបើកសវនាការលើលោក កឹម សុខា ស្របពេលដែល អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ និងត្រូវចោទដែលកំពុងរស់នៅក្រៅឃុំនោះ ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងបើកសវនាការស៊ើបសួរជាបន្តបន្ទាប់ផងដែរ ខណៈសកម្មជនមួយចំនួនទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនាពេលកន្លងមក ក្នុងបទចោទ រួមគំនិតក្បត់ជាតិ ជាមួយលោក សម រង្ស៊ី៕