អភិបាលខេត្តប៉ៃលិន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចាស់ជរា និង ពិការ ចំនួន៨៤៧គ្រួសារ

0
532

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រី ចាស់ជរា និងពិការ ចំនួន៨៤៧គ្រួសារ។

ក្នុងពិធិនោះ វត្តមានអមដំណើរដោយថ្នាក់ដឹកនាំ និងសមាជិកកិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ ដោយលោកជំទាវ អភិបាលខេត្ត បានសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកតាលោកយាយចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ១៩ ចំនួន៨៤៧គ្រួសារ មកពីឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕