អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែក

0
659

ភ្នំពេញ៖ អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ ក្រោយដំណើរការសាងសង់អស់រយៈពេលជាង៤០ខែ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់​ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អគាររដ្ឋបាលសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយ១៩១ម៉ែត្រ និងកំពស់៣២ម៉ែត្រ ដោយមានទីធ្លាសន្និសីតកាសែត និងសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្សចូលរួមប្រជុំបានរហូតដល់១,០០០នាក់ និងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿងផងដែរ។

គួរជំរាបជូនថា ក្នុងឱកាសប្រារព្ធពិធីសម្ពោធ អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ក្រសួងការពារជាតិ នឹងរៀបចំការបាញ់កាំជ្រួចជូនសាធារណៈជនទស្សនា នៅវិមានឈ្នះ ឈ្នះ នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះដូចគ្នា ដើម្បីអបអរសាទរខួប២៣ឆ្នាំ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៃការទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញដោយជោគជ័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៕