ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បណ្តឹងលោក កឹម សុខា ទោះគ្មានសេរីភាពនយោបាយ តែលោកបានប្រើសេរីភាពនៃក្តីស្រលាញ់ជូនពលរដ្ឋគ្រប់ទីកន្លែង ពិសេសចាស់ជរាក្រីក្រតាមមូលដ្ឋាន។
សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
លោក កឹម សុខា ស្ទើរពេញមួយជីវិតរបស់លោក តែងប្រើវប្បធម៌មេត្តាធម៌ សច្ចៈធម៌ ព្រហ្មវិហារធម្ម ជូនជាតិ និងពលរដ្ឋ ដែលជាសរសរគ្រឹះ សម្រាប់អ្នកប្រជាធិបតេយ្យ។
សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ដោយឆ្លៀតឱកាស ក្រោយសវនាការ លោក កឹម សុខា និងសហការី បាននាំយកជំនួយចែកជូនពលរដ្ឋ ចាស់ជរា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពេលព្រឹក នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពេលរសៀល នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ដោយក្តីនឹករលឹកផង លោក កឹម សុខា បានថ្លែងថា បើទោះបីជាជំនួយទាំងនេះតិចតួចក្តី តែវាបានកើតឡើងពីទឹកចិត្តស្មោះសររបស់លោក និងសហការី ដោយមិនមែនជាការទិញទឹកចិត្តក្នុងរូបភាពណាមួយឡើយ ក្រៅតែពិក្តីស្រលាញ់ ទឹកចិត្តនឹករលឹករបស់លោក ចំពោះបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
ភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង