ភ្នំពេញ៖ ដោយក្តីហួសចិត្តឥតឧបមា អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានបង្ហាញមហាជនថា លោក សម រង្ស៊ី ជាមេដឹកនាំនយោបាយកោកៗ សឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី តែប៉ុណ្ណោះ។
ការលើកឡើងរបស់លោក គង់ គាំ ដូចនេះ បន្ទាប់ពីលោកបានមើលឃើញសកម្មភាពដែលហួសចិត្តនៃសិក្ខាសាលាគ្មានក្របខណ្ឌរបស់ក្រុមលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក ដែលមានទាំងកូនប្រុសលោកគឺ គង់ ភា ចូលរួមផងដែរនោះ លោក គង់ គាំ បានលើកឡើងក្នុងសំណេរដើមថា៖ ដែលថ្មីៗធ្វើសិក្ខាសាលា(ក្រុមទណ្ឌិត និងក្រុមឧទ្ទាម) នៅក្រៅប្រទេស ដាក់ចេញពាក្យស្លោក(គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះគ្នាយើង/ ជាង “ជាតិ” យើង) ដោយមានគណបក្សនយោបាយក្នុងកម្ពុជាលោតតាមតេឡេបន្ទរថា ភ្លើងទៀនភ្លឺវិញហើយ និងក្រុមភ្លេងប្រជាធិបតេយ្យ/សិទ្ធិមនុស្ស បានច្រៀងទាមទារឱ្យមានដំណោះស្រាយនយោបាយ និងឱ្យ។ល។ និង។ល។ ជាបន្តបន្ទាប់ ដោយគ្មានចន្លោះ របស់មេដឹកនាំសិក្ខាសាលាយ៉ាងសកម្មស្របគ្នាដែរ។
សិក្ខាសាលាច្រៀងរាំរបស់ក្រុមលោក សម រង្ស៊ី ដើម្បីបោកលុយខ្មែរក្រៅប្រទេស បំប៉នបក្សភ្លើងទៀន
លោក គង់ គាំ បន្តថា នៅក្នុងកម្ពុជា លោក កឹម សុខា និង ក្រុម កឹម សុខា និយម ដែលវាយតម្លៃថាក្រុមទណ្ឌិត សម រង្ស៊ី នៅពីក្រោយគណបក្សភ្លើងទៀន(អតីតគណបក្ស សម រង្ស៊ី) បានសម្តែងវោហា ដោយលោក កឹម សុខា តាមរបៀប ដៀមដាមទៅលោក សម រង្ស៊ី ថាមានតែការរួមសុខរួមទុក្ខជាមួយសកម្មជន ជាមួយអ្នកគាំទ្រ និងជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងប្រទេសទេ ជាជម្រើសល្អបំផុត ជាងការប្រើសមរភូមិក្រៅប្រទេស ហើយទូងស្គរឱ្យប្រជាពលរដ្ឋកម្ពុជារងទោស រងទុក្ខឥតល្ហែ រកទីបញ្ចប់គ្មាន។
អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ រូបនេះបន្តទៀតថា ឆ្នាំ២០១២ គណបក្សសម រង្ស៊ី(សញ្ញាភ្លើងទៀន) និងគណបក្ស សិទ្ធិមនុស្ស (កឹម សុខា) បានរួបរួមគ្នា ក្រោមពាក្យស្លោកថា សម រង្ស៊ី កឹម សុខា រូបរួមគ្នាឈ្នះ និងក្រោមពាក្យសច្ចាប្រណិធានថា បើ សម រង្ស៊ី និងកឹម សុខា បែកបាក់គ្នាចាញ់(រៀងៗខ្លួន) ហើយជាក់ស្តែងទាំងពីរប្រាណអាចចប់ជាអវសានមិនខានឡើយ។
កឹម សុខា.សម រង្ស៊ី.គង់ គាំ
អ្នកនយោបាយចាស់វស្សារូបនេះ បន្ថែមទៀតថា ការលើកឡើងខាងលើ តាមការ(ដឹង/យល់)របស់លោកគឺដើម្បីមជ្ឈដ្ឋានទូទៅជ្រាបនិងវាយតម្លៃថា តើភាពគគ្រឹកគគ្រេង ដែលប្រព្រឹត្តព្រមទៅខាងខុស និងភាពសឹមៗ មិនបំបោល គង់តែដល់ ដូចប្រាថ្នា គួរជ្រើសរើសផ្លូវមួយណា។លោក គង់ គាំ ក្រោយការបែកចេញពីលោក សម រង្ស៊ី និងក្លាយជាទីប្រឹក្សានៃ គណបក្សឆន្ទៈខ្មែរ កូនប្រុសពៅរបស់ខ្លួន គឺ គង់ មុនីកា តែងតែសំពងលោក សម រង្ស៊ី ជាបន្តបន្ទាប់ ក្រោយមើលឃើញកំហុសច្រំដែល ដែលលោកបានប្រព្រឹត្តិដោយគ្មានការអៀនខ្មាស់ ហើយក៏គ្មានក្រុមលោក សម រង្ស៊ី រូបណាអើតកេសា ហ៊ានតវ៉ាជាមួយអ្នកនយោបាយចាស់វស្សា និងដ៏ឆ្អិតឆ្អៅជាមួយលោក សម រង្ស៊ី រូបនេះឡើយ សូម្បីតែកូនប្រុសរបស់លោក គឺ គង់ សភា ដែលលោកខិតខំជួយជ្រោមជ្រែង ឱ្យក្លាយជាតំណាងរាស្រ្ត ដែលពេលនេះកំពុងរស់សំងំសុខនៅកាណាដា និងស្រវេស្រវ៉ាតោងលោក សម រង្ស៊ី ដើម្បីឆាប់បានសញ្ជាតិកាណាដានោះ ក៏មិនហ៊ានហើបមាត់តវ៉ាជាមួយឪពុករបស់ខ្លួនសូម្បីតែមួយម៉ាត់ផងដែរ ព្រោះផ្ទៃក្នុងទាំងអស់របស់លោក សម រង្ស៊ី និងបក្ខពួក គឺស្ថិតនៅលើកណ្តាប់ដៃ បុរសខ្លឹមនយោបាយ គង់ គាំ នេះឯង៕