កំពង់ឆ្នាំង៖ ក្នុងនាមេដឹកនាំ ដែលប្រកាន់ភ្ជាប់ដោយគោលជំហរជាតិនិយម លោក កឹម សុខា ជានិច្ចជាកាល ទោះស្ថិតក្នុងតំណាក់កាលណាក៏ដោយ រូបលោមិនដែលភ្លេចសកម្មជនមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រ ព្រមទាំងចាស់ជរាបានឡើយ។
ការមិនភ្លេចនេះហើយ បានធ្វើឱ្យលោក កឹម សុខា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ខួប១១១ឆ្នាំ បើទោះបីលោកមិនអាចចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋក្តី តែរូបលោកបានចាត់មន្រ្តី និង ថ្នា្ដក់ដឹកនាំរបស់ខ្លួន នាំយកជំនួយសប្បុរសធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា និងអ្នកជំងឺ ស្ថិតនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក កឹម សុខា ជួបពលរដ្ឋ និងអ្នកគាំទ្រ កាលពីពេលកន្លងទៅ
ជំនួយទាំងនេះ បើទោះបីមិនច្រើនយ៉ាងណាក្តី តែជាចំណែកមួយក្នុងការចូលរួមជួយដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលមានជំងឺប្រចាំកាយ ក្នុងការជួយសម្រួលបានមួយរយៈដែលកើតចេញពីទឹកចិត្តសប្បុរសធម៌របស់លោក កឹម សុខា ដោយផ្ទាល់ ព្រោះលោកយល់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងចាស់ជរាដែលមានជំងឺប្រចាំកាយនៅតាមមូលដ្ឋាន។លោក កឹម សុខា បើទោះបីមិនទាន់មានសេរីភាពពេញលេញ និងយុត្តិធម៌សម្រាប់រូបលោកក្តី តែលោកមានសេចក្តីស្រលាញ់ មេត្តាធម៌ និងគុណធម៌ ក្នុងនាមមេដឹកនាំអហិង្សា និងជាតិនិយម នៅជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្រគ្រប់កាលៈទេសៈ ដោយមិនរត់ចោលមាតុភូមិ និងអ្នកគាំទ្រ ដើម្បីផលប្រយោជន៍ និងសេចក្តីសុខរបស់ខ្លួនតែម្នាក់ឯងឡើយ ហើយក៏មិនប្រើយុទ្ធសាស្រ្តទូងស្គរពីចំងាយ នាំសកម្មជន និងអ្នកគាំទ្រជាប់ទោសជំនួសខ្លួនដែរ៕