តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដោះលែងឱ្យមានសេរីភាព​ឡើង​វិញ​ហើយ

0
796

ភ្នំពេញ៖ តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងមក ត្រូវបាន​ដោះលែងឱ្យមានសេរីភាពឡើងវិញហើយ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២​២​នេះ។

តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានតុលាការសម្រេច ដោះលែង​ឱ្យមាន​សេរីភាព​ជា​បណ្ដោះអាសន្ន នាពេលនេះចំនួន៨នាក់ រួមមាន៖

១ ឈឹម ស៊ីថរ

២ រី សុវណ្ណឌី 

៣ ស៊ុន ស្រីពេជ្រ 

៤ ហៃ សុភាព 

៥ ឃ្លាំង សុបិន្ដ 

៦ ទូច សិរីមាស 

៧ សុខ ណារិទ្ធ

៨ ឈឹម សុខន

បើទោះបីជាមានការដោះលែងតំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យមានសេរីភាពឡើងវិញនាពេល​នេះ​ក្តី តែគេនៅមិនទាន់ដឹងទេថា វិវាទការងាររវាងបនល្បែងដ៏ធំមួយនេះ ជាមួយបុគ្គលិករបស់ខ្លួន ព្រម​ព្រៀង​លើដំណោះស្រាយឈ្នះៗ ឬយ៉ាងណានៅឡើងទេ៕