លោក កឹម​ សុខា មេដឹកនាំគុណធម៌ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋអ្នកគាំទ្រ​ជាង​កន្លះនគរ

0
504

ភ្នំពេញ៖ មេដឹកនាំដែលមានគុណធម៌ និងភាពស្មោះត្រង់ គឺជាក្តីសង្ឃឹមតែមួយគត់របស់ជាតិ និង ​ប្រជា​ពល​​រដ្ឋអ្នកគាំទ្រនៅមូលដ្ឋាន។

ភាពស្មោះត្រង់នេះហើយ ដែលអាចឆក់យកបេះដូងពលរដ្ឋ គ្មានថ្ងៃងាករ៉េ ព្រោះតែបេះដូងជាតិ​តែ​មួយ​ដូច​គ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្មានអំណាច និងឥទ្ធិពលណាមួយអាចបំបាក់ស្មារតី ទិញទឹក​ចិត្ត​​របស់ពួកគាត់បានឡើយ ដែលខុសពីក្រុមក្បត់សម្ព័ន្ធភាព ឆក់យកឱកាសព្រោះតែអំណាច ដើម្បីលាភ​សក្កា​រៈ​របស់ខ្លួន ដែលគេផ្តល់ឱ្យតែបន្តិចបន្តួចបានតែមួយគែប៉ុណ្ណោះ។

ក្រុមឱកាសនិយមទាំងនេះ ប៉ិនណាស់ខាងសម្តែង​ជាអ្នកស្មោះត្រង់ស្នេហាជាតិ តែធាតុពិតជាក្រុមពុក​រលួយផ្តាច់ការហួសពីការថ្លែងទៅវិញទេ។ ក្រុមនេះបើហ៊ានតែមានអ្នករិះគន់ ឬមិនធ្វើតាមយុទ្ធសាស្រ្តរ​ប​ស់​ពួកគេ និងចាប់ផ្តើមចោទមួយរំពេច ដោយគ្មានការពិចារណា អូសគេឯងទម្លាក់ទឹកដោយគ្មានក្តីមេត្តា និងមនោសញ្ចេតនាឡើយ បើ​ប្រឆាំងនិងក្រុមអាញ់នោះ។ តែដើម្បីឱ្យពលរដ្ឋគាំទ្រ ដើម្បីបានកំដរសួន​ប្រជា​ធិ​ប​តេយ្យក្លែងក្លាយ ថាខ្លួនជា​អ្នកស្នេហាជាតិ សីលធម៌ សច្ចៈធម៌ និងយុត្តិធម៌ តែការពិតក្រុមនេះ​គ្មាន​ឡើយ សីលធម៌ ជេរគេឯងផុត​ជើងមេឃ គ្មាឡើយសច្ចៈធម៌ មានតែលួចចាក់អ្នកដែល​ខំស្មោះ​ត្រង់​ពី​ក្រោយ និងរុញទម្លាក់ទឹកជាដើម រីឯ បើនិយាយពីយុត្តិធម៌ គ្មានទេពាក្យថាយុត្តិធម៌ គឺមហាអយុត្តិធម៌​នៅនិង​ក្រុម​មួយនេះឯង។

ផ្ទុយមកវិញ លោក កឹម សុខា ចាប់ផ្តើមដោយបេះដូងជាមួយពលរដ្ឋ ទទួលមតិគ្រប់ទិសទី បើកចំហរគ្រប់​អ្នក​គាំទ្រជួប ស្នើ និងសំណូមពរ ក្នុងភាពជាបងប្អូនកូនក្មួយជាមួយគ្នា ដោយមិនប្រកាន់គ្រប់ស្រទាប់វណ្ណៈ និងពេលវេលា ដែលដួងចិត្តរបស់លោកនៅជាប់ជាមួយពលរដ្ឋតាមមូលដ្ឋាន ទោះបីជាខ្លួនគ្មាន​សេរី​ភាព​ក្នុង​ការនិយាយស្តីជាសាធារណៈ នៃនយោបាយក៏ដោយ ក្នុងនាមអតីតមេដឹកនាំប្រឆាំងដ៏​មានឥទ្ធពល​នៅ​កម្ពុជា លោក កឹម សុខា បានប្រើមនោសញ្ចេតនាភក្តីភាព នៃការនឹករលឹកសួរសុខទុក្ខគ្នាទៅវិញទៅមក ទោះ​​​មិនបាននិយាយអ្វីដែលមានក្នុងចិត្តឱ្យអស់ក្តី តែបានត្រឹមឃើញបងប្អូនអ្នកគាំទ្រនៅមូលដ្ឋាន ក៏​រូប​លោកបាន​ស្ងប់ចិត្តដែរ។

លោក កឹម សុខា ជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង

លោក កឹម សុខា ជាមួយគ្នានោះ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោកបានអញ្ជើញចុះជួប និងសួរ​សុខ​​ទុ​ក្ខដោយ​​ផ្ទាល់ ជាមួយបងប្អូនមកពីតាមបណ្តាឃុំ ក្នុងស្រុកនានា នៃខេត្តសៀមរាប ប្រកបដោយ​សេចក្តី​នឹករលឹក និង​ស្និទ​ស្នាលបំផុតនៃដំណើរឆ្លងកាត់ រយៈពេល២យប់ បីថ្ងៃ នៃចុងសប្តាហ៍កន្លងទៅ ដោយ​​លោក​​បានឆ្លៀត ជួបសួរសុខទុក្ខបងប្អូន ដែលជាអ្នកគោរពស្រឡាញ់រូបលោកដោយផ្ទាល់ ដូចជានៅ​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ មួយចំនួនផងដែរ។

លោក កឹម សុខា ជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់

លោក កឹម សុខា ស៊ូប្រើសកម្មភាពអហិង្សា ធ្វើតាមលទ្ធភាពរបស់លោកជាមួយអ្នកគាំទ្រនៅមូលដ្ឋាន ដាច់ខាតមិនទូងស្គរ បង្អើលគេឯង នាំឱ្យអ្នកគាំទ្រខ្លួនប្រឈមនិងបញ្ហាឡើយ។ ក្នុងនោះ ដោយគ្រាន់តែ សកម្មភាពអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋអ្នកគាំទ្រ លោក​ កឹម​​ សុខា នៅមូលដ្ឋានជាជំហ៊ានដំបូង ធ្វើឱ្យ​ក្រុម​ក្បត់សម្ព័ន្ធភាពភ័យនោះភ័យ ភ័យរកអ្វីថ្លែងមិនបាន ព្រោះតែប្រជាប្រិយភាពរបស់លោកនៅតែខ្លាំង មិន​ដូចក្រុមជើងមិនជាប់ដីបានតែហារស្តីតែសកម្មភាពគឺសូន្យ សូន្យហៅមិនឮ មិនដឹងភ្លឺ​ឯណានៃ​ជីវិត​នយោ​បាយរបស់ពួកគេទាំងនោះឡើយ៕

លោក កឹម សុខា ជួបសួរសុខទុក្ខ​ប្រជាពលរដ្ឋ ខេត្តសៀមរាប

លោក កឹម សុខា ជួបសួរសុខទុក្ខពលរដ្ឋ ខេត្តបន្ទាយមានជ័យ

លោក កឹម សុខា ជួបសួរសុខទុក្ខពលរដ្ឋ ខេត្តបាត់ដំបង

លោក កឹម សុខា ជួបសួរសុខទុក្ខពលរដ្ឋ ខេត្តពោធិ៍សាត់

លោក កឹម ​សុខា ជួបសួរសុខទុក្ខពលរដ្ឋ ខេត្តកំពង់ឆ្នាំង

#TNTV #TNHOTNEWS #KEMSOKHA #កឹមសុខា