គ្មានការគៀងគរកម្លាំងធ្វើនយោបាយ តែជាការជួបសួរសុខទុក្ខពលរដ្ឋ ដោយក្តីនឹករលឹករបស់លោក កឹម សុខា

0
637

តាកែវ៖ ក្រោយការចេញសកម្មភាពរបស់លោក កឹម សុខា នៅមូលដ្ឋាន ក្នុងការចុះជួបសួរសុខទុក្ខបងប្អូន​ប្រ​ជាពលរដ្ឋ ដោយក្តីនឹករលឹក បានធ្វើឱ្យក្រុមនយោបាយភ្លើងចំបើងមួយចំនួន ភ័យភ្នែកនៅកញ្ចឹងករ។

ការភ័យរបស់ពួកគេ ដោយខ្លាចប្រជាប្រិយភាពរបស់លោក កឹម សុខា ខណៈខ្លួនកំពុងធ្វើសកម្មភាព​នយោ​បាយ ដើម្បីកំដរសួនប្រជាធិបតេ្យដែលមានតែនៅលើក្រដាស់ និងបបូរមាត់របស់អ្នកកាន់អំណាច​តែ​ប៉ុណ្ណោះ​​។

លោក កឹម សុខា ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ

យ៉ាងណា សកម្មភាពដែលលោក កឹម​ សុខា ធ្វើនេះ ក៏មិនបានដើរហួសបន្ទាត់ក្រហមរបស់តុលាការដែរ គួរណាស់ក្រុម​​អ្នកនយោបាយភ្លើងចំបើង ឈប់ភ័យទៅ ភ័យអ្វីក៏ភ័យយ៉ាងនេះ បើគណបក្សប្រជាជន និងប្រមុខរដ្ឋាភិ​បាលគេមិនភ័យផងនោះ ព្រោះលោក កឹម សុខា គ្មានសិទ្ធិសេរីភាពធ្វើនយោបាយ​អ្វី​ឡើយ​ដោយគ្រាន់តែជួបសួរសុខទុក្ខពលរដ្ឋជាធម្មតា។

ការនឹករលឹកគ្នាទៅវិញទៅមកនេះ វាជាទម្លាប់របស់មនុស្សគ្រប់រូបហើយ កុំភ័យឡើយអ្នកនយោបាយក្បត់​សម្ព័ន្ធ​ភាព ព្រោះពលរដ្ឋនៅខេត្តតាកែវ ពួកគាត់នឹករលឹកលោក កឹម សុខា នៃអតីតមេបក្សប្រឆាំង ដែល​ពួក​​គាត់​ធ្លាប់គាំទ្រនាពេលកន្លងមក។ អ្វីដែលលោក កឹម សុខា ធ្វើក៏មិនបាននាំរឿងដល់ពួកគាត់ដែរ មានតែ​កា​រ​នាំ សេច​ក្តី​រីករាយ និងការបំបាត់ក្តីនឹករលឹកគ្នាទៅវិញទៅមកប៉ុណ្ណោះ។

លោក កឹម សុខា ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ

យ៉ាងណាអ្នកក្បត់សម្ព័ន្ធភាព​ដែលកំពុងបង្ខំចូកផងចែវផងនោះ ប្រយ័ត្នធ្លាក់ទឹករលត់ទៀន​ចូលទន្លេរ ដូច​អាជ័យ​ធ្លាក់​​ទឹក ដែលធ្វើឱ្យអ្នកគាំទ្រប្រឈមបញ្ហាជាបន្តបន្ទាប់ នៃល្បែងនយោបាយ​មួយនេះ​រាប់​សិប​ឆ្នាំម​​ក​ហើយដោយយកពលរដ្ឋជាឈ្នាន់ជាន់ចម្លងភួករបស់ពួកគេនោះ។

ម្យ៉ាងទៀត ក៏មិនប្រាកដាថា ការធ្វើដំណើរទាំងតក់ក្រហល់ មិនច្បាស់អាចដល់គោលដៅមុន និង​ដោយ​ជោគ​ជ័យឡើយ ព្រោះថាវាអាចបែកកង់ ឬបែកមុខកណ្តាលផ្លូវក៏មាន ចំណែកអ្នកធ្វើដំណើរក្រោយ នៃអនាគតខាងមុខ ក៏មិនប្រាកដថាគេយឺតជាងយើងនោះដែរ ព្រោះអ្នកធ្វើដំណើរយឺត ហើយមួយៗនេះ គឺ​ធ្វើ​​ដោយប្រុងប្រយ័ត្នបំផុត ហើយក៏គ្មានយុទ្ធសាស្រ្តទុច្ចរិតអ្វីមកបិទបាំងដែរ តែអ្វីសំខាន់ គឺរាស្ត្រ និងជាតិ​រស់​តែប៉ុណ្ណោះ នៃ​សិទ្ធិមូលដ្ឋាន ក្នុងការជួបពលរដ្ឋរបស់លោក កឹម សុខា ដើម្បីសម្តែងក្តីរលឹកគ្នាទៅវិញ​ទៅ​មក ជាមួយ​អ្នក​ខេត្តតែកែវ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ៕

លោក កឹម សុខា ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ

#TNTV #TNHOTNEWS #KEMSOKHA #កឹមសុខា #ក្តីនឹករលឹក