លោក កឹម សុខា សម្តែងការសោកស្តាយ ចំពោះតុលាការមិនអនុញ្ញាត ក្នុងការ​ធ្វើ​តំ​ណើរ​​ចូលរួម សន្និសីទកំពូល ស្តីពី ដំណោះស្រាយសកល របស់រដ្ឋាភិបាល​អាល្លឺម៉ង់

0
669

ភ្នំពេញ៖ អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការសោកស្តាយនៅ​ថ្ងៃនេះ ចំពោះការមិនអនុញ្ញាតរបស់តុលាការ សម្រាប់វត្តមានលោកអញ្ជើញចូលរួម តាមការតប​អញ្ជើញ របស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកា គោលនយោបាយពិភពលោក (World Policy Forum)។

លោក កឹម សុខា ថារដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកា គោលនយោបាយពិភពលោក (World Policy Forum) បានផ្តល់កិត្តិយសអញ្ជើញរូបលោក ចូលរួមធ្វើបាឋកថា ចែករំលែកនូវទស្សនៈ និងបទពិ​សោ​ធន៍ក្នុង« សន្និសីទកំពូល ស្តីពី ដំណោះស្រាយសកល (Global Solution Summit) » នៅថ្ងៃនេះ នា​ទី​ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

លោក កឹម សុខា ថាតាមការរំពឹងទុក អ្នករៀបចំកម្មវិធី សង្ឃឹមថាការចូលរួមរបស់លោក នឹងអាចផ្តល់ផល​ប្រ​យោជន៍ដល់ពិភពលោក និងក៏ជាកេរ្តិ៍ឈ្មោះកិត្តិយសរបស់កម្ពុជាផងដែរ។ ក៏ប៉ុន្តែ គួរឱ្យសោកស្តាយ ដែល​លោកមិនអាចធ្វើដំណើរទៅចូលរួម វេទិកាពិភពលោកដ៏មានសារ សំខាន់ តាមកម្មវិធីដែលបាន​គ្រោង​​ទុកនេះ ដោយសារតែសិទ្ធិសេរីភាពរបស់លោកត្រូវបានហាមឃាត់។

យ៉ាងណាលោក កឹម សុខា បានផ្ញើសារ «សូមឱ្យមនុស្សជាតិទាំងឡាយ មានសិទ្ធិសេរីភាព មានយុត្តិធម៌ និ ង​មានព្រហ្មវិហារធម៌ ដើម្បីឱ្យពិភពលោកមានសន្តិភាពពិត»។ស្របពេលជាមួយគ្នានេះ សហមេធាវីលោក កឹម សុខា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ពី​ការ​មិនអាច ទៅចូលរួមជាវាគ្មិន ក្នុងការធ្វើបាឋកថាដោយផ្ទាល់របស់លោក នៅក្នុងសន្និសីទកំពូល ស្តីពី ដំ​ណោះ​ស្រាយសកល នៃវេទិការ គោលនយោបាយពិភពលោក នាទី​ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែល​ត្រូវ​ប្រ​ព្រឹត្តិ​ទៅនាថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២២ តាមការអញ្ជើញរបស់ វេទិកា គោល​នយោ​បាយ​ពិភពលោក និង រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានទេនោះ៕

#TNTV #TNHOTNEWS #KEMSOKHA #កឹមសុខា #អាល្លឺហ្មង់