បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយ រថយន្តហាយឡែនឌ័រ ក្រឡាប់ខ្លួនឯង បណ្តាលអោយមនុស្ស ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្នុងនោះបើតាមលោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើឈ្មោះ កាំង លីឃីម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងអ្នករួមដំណើររបួសធ្ងន់ស្រាលចំនួន៦នាក់ រស់នៅក្នុងភូមិឃុំជាមួយគ្នា ក្នុងនោះអ្នកបើកបរជាប្តីរបស់ជនរងគ្រោះរងរបួសស្រាល។
គ្រោះថា្នក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា បានឆក់យកអាយុជិវិតបងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ សូមបងប្អូនមេត្តាបើកបរដោយប្រុងប្រយ័ត្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដូចប្រសាសន៍សម្តេចប្រមុខរដ្ឋាភិបាល «ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍»៕
#TNTV #TNVTONLINE #TNHOTNEWS #គ្រោះថ្នាក់ចរាចរណ៍ #ក្រុងសិរីសោភ័ណ្ឌ #ខេត្តបន្ទាយមានជ័យ #គ្រោះថ្នាក់ចរាចរណ៍