កងការពារព្រំដែនគោកលេខ៤០៣ ទទួលរថយន្តសង្គ្រោះមួយគ្រឿង ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

0
631

បាត់ដំបង៖ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលរថយន្តសង្គ្រោះមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការ​កងទ័ពជើងគោក និងលោកជំទាវ។

ជំនួយដែលកងការពារព្រំដែនគោកលេខ៤០៣ ទទួលបាន ធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្ដុ​ភារ ជំនាញយន្តយុទ្ធថ្នាក់វរៈសេនាតូច កងអនុសេនាធំ និងជំនាញបើកបររថយន្តធុនធំនៅសាលាពល​ទាហានទី៥ យោធភូមិភាគទី៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ខេត្តបាត់ដំបង៕

#TNTV #TNHOTNEWS #TNTVONLINE #កងពលតូចលេខ៤០៣ #ហ៊ុនម៉ាណែត #MANETHUN #ខេត្តបាត់ដំបង