សន្និសីទអន្តរជាតិថា លោក កឹម សុខា គឺជាអ្នក សន្តិភាពនិយម តស៊ូដើម្បីសេរី​ភាព និងយុត្តិធម៌

0
649

ភ្នំពេញ៖ លោក កឹម សុខា នឹងមិនឯកោឡើយ ហើយប្រទេសលោកសេរីខាង​លិច ពិសេសសហរដ្ឋអា​មេរិក នឹងមិនបំភ្លេចរូបលោកផងដែរ។

លោក កឹម សុខា គឺជាវីរបុរស ដែលបានលះបង់អាយុជីវិត​ក្នុងការសាបព្រួសឱ្យពលរដ្ឋ​យល់ដឹង​ពីគុណ​តម្លៃ​នៃសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគួរឱ្យគោរព និងកោតសរសើរ ហើយលោក​សម​នឹង​ទទួលបាននូវមេដៃសេរីភាព និងសន្តិភាព ផងដែរ ។

នេះគឺជាការលើកឡើង របស់មេដឹកនាំអន្តរជាតិ នៅក្នុងសន្និសីទអន្តរជាតិមួយ ស្តីពី «ការប្រឈមថ្មី នៃ​គោល​នយោបាយការបរទេសអាមេរិក ទប់ស្កាត់ជាមួយចិន និង រុស្សី» ដោយក្រុមបណ្ឌិតៗ​ផ្នែកវិទ្យា​សាស្រ្ត​នយោបាយ មានជំនាញខាងកិច្ចការបរទេស សន្តិសុខជាតិ លទ្ធិប្រជាធិបតេយ្យ និងបញ្ហា​សិទ្ធិ​មនុស្ស ក្នុងការបង្កើតនូវគោលនយោបាយការបរទេស ការពារជាតិ និងសន្តិសុខមនុស្សជាតិនៅលើ

សក​​លលោក ប្រយោជន៍ដើម្បីទប់ស្កាត់នូវរាល់ការប្រឈមណាមួយរបស់ក្រុមផ្តាច់ការ និងជនឧក្រឹដ្ឋកម្ម​សង្រ្គាម មិនថាចិនកុម្មុយនីស្ត រុស្សី និងកូរ៉េខាងជើង។ ដោយសហរដ្ឋអាមេរិក ប្រុងប្រយ័ត្នជារៀងរហូត​ក្នុង​ការឃ្លាំមើល និងតាមដានដោយយកចិត្តទុកដាក់បំផុត ទៅលើជនផ្តាច់ការបង្កការរំលោភសិទ្ធិមនុស្ស ជនឧក្រឹដ្ឋកម្មមនុស្សជាតិ និងឧក្រឹដ្ឋកម្មសង្រ្គាមជាដើម។

ជាវាគ្មិនក្នុងសន្តិសីទអន្តរជាតិនោះ ក្រុមអ្នកប្រាជ្ញ បណ្ឌិតឯករាជ្យតាក់តែងគោលនយោបាយ ក្នុងកិច្ច​សហ​ការជាមួយរដ្ឋាភិបាល និងរដ្ឋសភាអាមេរិក បានថ្លែងក្នុងសំណួរ និងចម្លើយ Q & A ឱ្យដឹងថា « ជន​សន្តិភាព តែងតែ កសាងចំណេះដឹង និងបញ្ញា បង្កើតនូវសេរីភាព ប្រជាធិប​តេយ្យ និងសិទ្ធិមនុស្ស ដើម្បី​រក្សាសន្តិសុខមនុស្សជាតិនៅលើពិភពលោក តាមមាគ៌ាអហិង្សានិងដោយសន្តិ​វិធី។ ចំណែកឯជនផ្តាច់ការ ឬជនឧក្រឹដ្ឋកម្មសង្រ្គាម ឬជនឧក្រឹដ្ឋកម្មមនុស្សជាតិ គឺជាជនហិង្សានិយម ជាន់ឈ្លីគុណតម្លៃសេរីភាព​មនុស្ស យកពលរដ្ឋជាទាសករកំដរអំណាចផ្តាច់ការរបស់ខ្លួន គំរាមបង្កពិភពលោកឱ្យភ័យខ្លាច និងជ្រួល​ច្របល់ឱ្យមានអស្ថេរភាពនៃសណ្តាប់ធ្នាប់ពិភពលោក»។

សន្និសីទអន្តរជាតិកាលពីថ្ងៃទី០៥ ខែមេសាកន្លងទៅនោះក៏បានមើលឃើញពីឥទ្ធិពលនយោបាយ​ការ​បរ​ទេស និងយោធារបស់ចិន កំពុងគ្របដណ្តប់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ក្នុងនោះមានកម្ពុជា និង​ភូមា ដែលចិនបានលូកដៃចូលយ៉ាងជ្រៅ នៅក្នុងការបំផ្លិតបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូច​ជាការធ្វើរដ្ឋប្រហារនៅភូមា ជាមួយការចាប់ខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២១ និ​ង​នៅ​កម្ពុជា ការចាប់ខ្លួនមេបក្សសង្រ្គោះជាតិ លោក កឹម សុខា និងការរំលាយបក្សប្រឆាំងដ៏ធំបំផុត​នៅឆ្នាំ​២០​១៧ តាមរយៈផ្តល់ជំនួយអភិវឌ្ឍ និងប្រាក់កម្ចី ដែលគ្មានលក្ខខណ្ឌផ្សាភ្ជាប់ ក្រៅពីរំពឹង​យក​ផល​ប្រយោជន៍​ត្រឡប់ទៅវិញ នៃសម្បត្តិធនធានធម្មជាតិរ៉ែ៕

​​#TNTV #TNTVONLINE #TNHOTNEWS #KEMSOKHA #កឹមសុខា #អ៊ុងសាន់ស៊ូជី #លទ្ធិប្រជាធិបតេ