ក្រុមសង្គ្រោះស្វែងរកសាកសពក្នុងបំណែកអគារ ក្បែររដ្ឋធានីកៀវ

0
652

អន្តរជាតិ៖ នៅថ្ងៃសៅរ៍នេះ ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ស្វែងរក​សាកសព​មនុស្ស​ដែល​ជាប់​ក្នុង​បំណែក​អគារ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​នៅទីក្រុង Borodyanka ក្បែរ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន នេះបើយោង តាមការចេញផ្សាយរបស់សារព័ត៌មាន AP ។ 

ទីក្រុង Borodyanka ​ត្រូវបាន​ទាហាន​រុស្ស៊ី ​យក​ធ្វើ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​ខ្លួន ចាប់តាំង​ពី​ខែ​មីនា​មក ទីក្រុង​នេះ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​យ៉ាង​ធ្ងន់ធ្ងរ ដែលធ្វើ​ឱ្យពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់។

សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេលជាង១ខែមកហើយ តែយ៉ាងណា រុស្ស៊ី នៅតែ​មិន​អាចលេបត្របាក់ អ៊ុយក្រែន បានឡើយ ខណៈ អូតង់ បានបញ្ជូនទាហាន និងសភាវុធ ទំនើបៗមក​ជួយ អ៊ុយក្រែន ផងដែរនោះ៕