ត្បូងឃ្មុំ៖ លោក កឹម សុខា ស្ទើរពេញមួយជីវិតរបស់ខ្លួន បានលះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាពលរដ្ឋកម្ពុជា ព្រោះតែលោកចង់ឃើញពលរដ្ឋរស់ក្នុងប្រទេសដែលមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាពពិតប្រាកដ និងការរីកចម្រើនរបស់ជាតិជាដើម។
ក្នុងនោះលោក កឹម សុខា ជានិច្ចជាកាល បានប្រកាសពីគោលជំហរគ្មានងាករ៉េ «មិនយកខ្មែរណាជាសត្រូវ» ហើយក៏មិនប្រកាន់យកគោលការណ៍ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះដែរ» ព្រោះបើខ្មែរនៅតែប្រកាន់គោលជំហរបែបនេះ និងគ្មានថ្ងៃបញ្ចប់នៃគំនុំគំគួនសងសឹក គំនុំផ្លូវចិត្ត និងគំនុំតំណរកូនចៅឡើយ។
លោក កឹម សុខា ក្នុងនាមមេដឹកនាំជាតិនិយម តែងតែផ្សារភ្ជាប់ការដឹកនាំរបស់ខ្លួន ក្នុងការផ្សាយមេត្តាធម៌ អហិង្សានិយម តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ រក្សាគោលជំហរ មិនក្បត់ឧត្តមគតិ មិនក្បត់ឆន្ទៈម្ចាស់ឆ្នោតពាក់កណ្តាលនគរ មិនរត់ចោលអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរ មិនរត់ចោលទឹកដី ដោយរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។
ការលះបង់របស់លោក កឹម សុខា ដូចនេះហើយ ជាវីរៈភាពជាតិនិយមមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងមិត្តអន្តរជាតិ ផ្តល់តម្លៃ ភាពជាមេដឹកនាំគំរូដល់រូបលោក ដោយមិនរត់ចោលជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន ខណៈជាតិ និងពលរដ្ឋ ត្រូវការរូបលោកដើម្បី បន្តគោលជំហរអហិង្សានិយម ស្វែងរកដំណោះស្រាយ រួមតុចរចារទ្វេរភាគីនៃមេដឹកនាំខ្មែរតែមួយនោះ។
ដូចគ្នានេះ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ លោក កឹម សុខា បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា នៅក្រុងសួង ខេត្តត្បូងឃ្មុំ និង នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីសម្តែងនូវក្តីនឹករលឹក និងការគោរពស្រឡាញ់របស់លោកចំពោះបងប្អូនជនរួមជាតិ រួមទាំងការជួបជូនពរដោយផ្ទាល់ នាឱកាសចូលឆ្នាំថ្មីប្រពីណៃជាតិខាងមុខនេះផងដែរ៕
#TNTV #TNTVONLINE #TNHOTNEWS #KEMSOKHA #កឹមសុខា #ប្រជាធិបតេយ្យ #មេដឹកនាំគំរូ #អហិង្សា #ជាតិនិយម #ស្នេហាជាតិ