ភ្នំពេញ៖ លោក កឹម សុខា ដែលជាមេដឹកនាំនយោបាយអហិង្សានៅកម្ពជា ត្រូវបានទទួលនូវការគោរពស្រឡាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងរាជធានី និងខេត្ត នៅទូទាំងប្រទេស។
លោក កឹម សុខា ចាប់តាំងពីដើមឆ្នាំ២០២២ លោកបានបន្តការងារមនុស្សធម៌ ជួយដល់ចាស់ជរា និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងអ្នកជំងឺ អមដោយការសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយក្តីនឹករលឹក ក្នុងនាមមេដឹកនាំមួយរូប ដែលទទួលបានការគោរពស្រឡាញ់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះ ឱកាសពិធីបុណ្យចូលឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់ បងប្អូនប្រជាពលរដ្ឋ ដែលលោករពស្រឡាញ់លោក កឹម សុខា នៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចូលជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់លោក កឹម សុខា និងភរិយាដោយផ្ទាល់ នៅគេហដ្ឋានរបស់លោក។
ដោយសេចក្តីរំភើបរីករាយ លោក កឹម សុខា រយៈពេលជាច្រើនខែ ដែលមិនបានជួបពលរដ្ឋដោយផ្ទាល់ជាសាធារណៈ ព្រោះតែបំរាម និងត្រូវបានបន្ធូរបន្ថយមកវិញ លោកត្រូវបានការអនុញ្ញាតឱ្យ ធ្វើដំណើរបានក្នុងប្រទេស តែហាមសកម្មភាពនយោបាយ។
ក្នុងនោះលោក កឹម សុខា ជាបន្តបន្ទាប់ នាឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ លោកតែងតែរំលឹកអ្វីណាដែលលោកបាននិងកំពុងជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺជាការសួរសុខទុក្ខ ក្នុងមនោសញ្ចេតនាខ្មែរតែមួយ ដោយគ្មានការគៀងគរកម្លាំងធ្វើសកម្មភាពនយោបាយណាមួយឡើយ តែក៏មិនមែនមានន័យថា លោកមិនធ្វើនយោបាយជារៀងរហូតនោះដែរ។
លោក កឹម សុខា បន្ថែមថា អ្វីដែលលោកធ្វើគឺអហិង្សា ដោយមិនអាចយកភ្លើង ទៅចាក់បន្ថែមលើសាំង ដែលកំពុងឆេះនោះឡើយ ហើយលោកក៏មិនធ្វើសកម្មភាពនាំពលរដ្ឋប្រឈមនិងបញ្ហាផងដែរ ដែលអ្វីៗ ទាំងអស់ក៏មិនប្រាកដថា អ្នកកំពុងធ្វើដំណើរទៅមុនដល់គោលដៅមុននោះដែរ ហើយអ្នកធ្វើដំណើរក្រោយ ក៏មិនប្រាកដថា ដល់គោលដៅក្រោយនោះទេ។
លោក កឹម សុខា មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា បេះដូង រូបកាយរបស់លោក នៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច មិនថា ទីក្រុង ជនបទ ស្រុកស្រែចម្ការឡើយ។ ការលើកឡើងរបស់លោក កឹម សុខា ដូចនេះ ព្រោះតែជានិច្ចជាកាល លោកបានតម្កល់ផលប្រយោជន៍ សេចក្តីសុខពលរដ្ឋ និងប្រទេសជាតិជាធំ ដោយមិនគិតពីភាពនឿយហត់ និងទុក្ខលំបាករបស់ខ្លួនឡើយ ធ្វើយ៉ាងណា ឱ្យតែជាតិរស់ សម្បូសប្បាយរុងរឿង ពលរដ្ឋរស់នៅដោយសេចក្តីសុខរម្យនា មានការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដែលបំណងប្រាថ្នារបស់លោកចង់បាន៕
#TNTV #TNTVONLINE TNHOTNEWS #KEMSOKHA #HAPPYNEWYEAR #កឹមសុខា #សួស្តីឆ្នាំថ្មី #រីករាយឆ្នាំថ្មី