កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្ត និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ព្រមទាំងនិវត្តជន កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោក ងួន រតនៈបានថ្លែងអំណរគុណដល់មន្ត្រីរាជការចូលនិវត្តន៍ដែលបានខិតខំបម្រើជាតិ និងដឹងគុណដែលពួកលោកបានបន្សល់ទុកនូវកេរមរតក ក៏ដូចជាស្នាដៃក្នុងការដឹកនាំការងាររដ្ឋបាលខេត្តកន្លងមក ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដល់ក្មេងៗ ជំនាន់ក្រោយដែលជាអ្នកបន្តវេន ដែលជាទំពាំងស្នងឬស្សី ដើម្បីបន្តដឹកនាំរដ្ឋបាលខេត្ត ឱ្យមានការរីកចម្រើន ជាពិសេសរក្សាបាននូវកត្តាសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពសុខដុមរមនា៕
#TNTV #TVTVONLINE #TNHOTNEWS #រដ្ឋបាលខេត្តកំពង់ធំ #ងួនរតនៈ #ចូលឆ្នាំថ្មី #ឈន់ឈាន់ #និវត្តជន