លោកជំទាវ ម៉ែន សំអន អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខចម្រើនដល់កម្ពុជា

0
506

ព្រះសីហនុ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦​លោកជំទាវកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ​សេចក្តីចម្រើនជូន​ដល់កម្ពុជា។

ក្នុងពិធីនោះ លោកជំទាវ ក៏បានគោរពអញ្ជើញម្ចាស់ទឹក ម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះ​ថោង នាងនាគ» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃសីល ពេញ​បូណ៍​មី ហើយក៏ត្រូវថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិ​កា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិ​ភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស ទទួលបាននូវភាពសម្បូរណ៍សប្បាយ ទទួលបាន​នូវ​ការវិនិ​យោគ​លើគ្រប់វិស័យ សម្បូរណ៍ភ្ញៀវទេសចរណ៍ ប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជម្ងឺកាចសាហាវ និង​គ្រោះធម្មជាតិផ្សេងៗ។

គួរជំរាបជូនផងដែរថា​ ពិធីបួងសួងរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រម​ទាំងមន្រ្តីរាជការក្រោមឱវាទនៃខេត្តព្រះសីហនុផងដែរ៕

#TNTV #TNTVOLNINE #TNHOTNEWS #ម៉ែនសំអន #ឆ្នាំថ្មី #ឆ្នាខាល #ចត្វាស័ក