កំពង់ធំ៖ នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានចុះចាប់ខ្លួន បេក្ខភាពមេឃុំជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ពីបទ «ប្លន់»។
បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការសាលាដំបូង ខេត្តកំពង់ធំ លេខ១៣៣ ចុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរ លោក ស៊ិត វណ្ណៈ បានធ្វើការចោទប្រកាន់ ជនត្រូវចោទ ឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៤២ឆ្នាំ កើតនៅថ្ងៃទៅ០១ ខែកញ្ញា ឆ្នាំ១៩៧០ មានទីកន្លែងកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ផ្តើមចោទប្រកាន់ពីបទ «ប្លន់» តាមបញ្ញត្តិ មាត្រា៦ នៃច្បាប់ ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ប្រព្រឹត្តិនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។
លោក ញឹម សារ៉ុម បេក្ខភាពមេជុំជាប់ឆ្នោត គណបក្សភ្លើងទៀន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ
សូមជំរាបថា ក្រោយការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន រយៈពេល១០ឆ្នាំគត់ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនលោក ញឹម សារ៉ុម បន្ទាប់ពីរូបលោកត្រូវបានជាប់ឆ្នោតជាមេឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ទាំងមិនទាន់ប្រកាសចូលកាន់តំណែងផងនោះ។ យ៉ាងណា យើងនៅមិនទាន់ទទួលបានការប្រតិកម្មពីគណបក្សភ្លើងទៀន នៅឡើយទេ ខណៈមេឃុំរបស់ខ្លួនត្រូវបានចាប់ខ្លួន និងចោទពីបទ «ប្លន់» ដូចខាងលើ ដែលបានប្រព្រឹត្តិតាំងពីឆ្នាំ២០០២មកម្លេះ៕
លោក ញឹម សារ៉ុម បេក្ខភាពមេជុំជាប់ឆ្នោត គណបក្សភ្លើងទៀន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ
#TNTV #TNHOTNEWS #TNTVONLINE #CLP #គណបក្សភ្លើងទៀន #ញឹមសារ៉ុម #មេឃុំចំណាលើ #ចាប់ខ្លួន #អយុត្តិធម៌សង្គម #ប្លន់ #តុលាការសាលាដំបូងខេត្តកំពង់ធំ