លោក កឹម សុខា បន្តចុះជួបសួរសុខទុក្ខពលរដ្ឋនៅខេត្តសៀមរាប ដើម្បីសម្តែងភាពស្មោះត្រង់ចំពោះឆន្ទៈស្នេហាជាតិ របស់ពួកគាត់

0
470

សៀមរាប៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២​២ បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅមូលដ្ឋានតាមបណ្ដាឃុំនានា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ទោះលោកកំពុងស្ថិតក្នុងការតតាំងក្តីយ៉ាងក្តៅគគុកនៅតុលាការក្តី។

លោក កឹម សុខា ជួបអ្នកគាំទ្រនៅស្រុកជីក្រែង ខេត្តសៀមរាប

ក្នុងឱកាសនោះ លោក កឹម​ សុខា បានសម្តែងក្តីនឹករលឹក ចំពោះការលះបង់ និងភាពស្មោះត្រង់ នៃឆន្ទៈប្រជាពលរដ្ឋដែលបន្តដោយស្មារតីខ្ពស់ នៃការតស៊ូលះបង់ ស្រឡាញ់ និងចង់ជួយប្រទេសជាតិ។ លោក កឹម សុខា ក្នុងនាមអ្នកដឹកនាំ ទោះបីលទ្ធភាព សិទ្ធិសេរីភាព នៅមានកម្រិតក្តី តែលោកនៅតែយល់ថា ការឈរជើងក្នុងមាតុភូមិ និងការផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលពួកគាត់ជាម្ចាស់ឆ្នោត គឺជាជម្រើសដ៏ល្អបំផុត។ ម្យ៉ាងទៀត លោកបានយល់ ដឹង និងឮផ្ទាល់ពីប្រជាពលរដ្ឋខ្មែរ ដែលនៅតែគាំទ្រគោលជំហររបស់លោក ក៏ដូចជាប្រទេសជាមិត្តល្អរបស់កម្ពុជា ដែលនៅតែផ្តល់តម្លៃ ជានិច្ចជាកាល បានចាត់តំណាងរបស់ខ្លួន មកជួបសម្តែងការគួរសម ពិភាក្សាការងារ ក៏ព្រោះតែពួកគេយល់ឃើញពីការលះបង់ ព្យាយាមអត់ធ្មត់ អហិង្សា រក្សានូវគោលជំហរប្រាកដនិយម តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយលោក កឹម សុខា មិនមែនអ្នកនយោបាយធ្វើសកម្មភាពគ្មានគោលដៅច្បាស់លាស់ បង្កើតព្រឹត្តិការណ៍រុញច្រានឱ្យប្រជាពលរដ្ឋរងគ្រោះជំនួសខ្លួនឡើយ។

លោក កឹម សុខា ជួបអ្នកគាំទ្រនៅស្រុកជីក្រែង ខេត្តសៀមរាប

លោក កឹម សុខា ត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយអហិង្សានិយម ក្រាញ់ននៀលជាមួយពលរដ្ឋអ្នកគាំទ្រ រួមសុខ រួមទុក្ខជាមួយពលរដ្ឋ គ្មានថ្ងៃក្បត់ឆន្ទៈម្ចាស់ឆ្នោត ស្រវ៉ាយកផលប្រយោជន៍ជាធំឡើយ។ ដូចគ្នានេះ លោក កឹម សុខា ជាបន្តបន្ទាប់តែងតែប្រកាសថា មួយជីវិត កឹម សុខា មិនក្បត់ជាតិ និងឆន្ទៈពលរដ្ឋជាដាច់ខាត នេះជាសំដីមាស នៃមេដឹកនាំ អហិង្សានិយក កឹម សុខា កើត រស់ ស្លាប់ ក្នុងប្រទេសកំណើតរបស់ខ្លួន៕

#TNTV #TNTVONLINE #TNTVHOTNEWS #KEMSOKHA #កឹមសុខា #កឹមសុខានិយម #ក្រុមអ្នកគាំទ្រលោកកឹមសុខា