កូនឈើ២៩០ដើម ត្រូវបានដាំក្នុងស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ខេត្តសៀមរាប

0
374

សៀមរាប៖ ដោយមានការនិមន្តចូលរួម ពីសំណាក់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស មេភូមិ និងមន្ត្រីមន្ទីបរិស្ថាន ខត្តសៀមរាប សរុបចំនួនប្រមាណ១៥០នាក់ បានសហការរួមគ្នាដាំកូនឈើ នៅស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កូនឈើចំនួន២៩០ដើម ដែលរួមមាន គគីរ ចំនួន១៥០ដើម ឈើទាល ចំនួន១២០ដើម និងបេង ចំនួន២០ដើម ត្រូវបាននាំយកទៅដាំក្នុងបរិវេណវត្តលោមព្រលឹង ស្ថិតក្នុងភូមិសន្លៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងក្នុងបរិវេណសាលាបឋមសិក្សាល្វា ស្ថិតក្នុងភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដើមឈើមានសារៈសំខាន់បំផុតសម្រាប់ជីវិតមនុស្ស និងសត្វ និងការជួយទប់ស្កាត់នូវគ្រោះធម្មជាតិផងដែរ រួមគ្នាដាំដើមឈើ ដើម្បីខ្លួនយើង និងសង្គមជាតិយើងទាំងមូល៕