ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ បេក្ខជនបណ្ឌិត កែវ មាលា ការពារទទួលបានជោគជ័យនូវសញ្ញាបត្របណ្ឌិតផ្លូវការ។
លោកបណ្ឌិត កែវ មាលា បានការពារនិក្ខេបបទថ្នាក់បណ្ឌិតឯកទេស វិទ្យាសាស្ត្រនយោបាយ ប្រធានបទ “ដំណើរការវិវដ្តលទ្ធិប្រធិបតេយ្យនៅកម្ពុជា ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៩” ប្រកបដោយនិទ្ទេស [ល្អប្រសើរ]។ គ្រូណែនាំលើនិក្ខេបបទថ្នាក់បណ្ឌិតនេះ រួមមាន លោកគ្រូបណ្ឌិត យង់ ពៅ និងលោកគ្រូបណ្ឌិត រស់ រ៉ាវុធ។
សមាសភាពគណៈកម្មាធិការវាយតម្លៃមានប្រាំរូបរួមមាន លោកបណ្ឌិត គិន ភា,លោកបណ្ឌិត ស៊ឺន សំ,លោកបណ្ឌិត ឌី ពុទ្ធារ៉ា,លោកបណ្ឌិត អ៊ូច មុន្នី និងលោកបណ្ឌិត តេង ប៊ុនថុន។ ដែលជាបណ្ឌិតមានបទពិសោធន៍ខ្ពស់ៗ។ លោកបណ្ឌិត កែវ មាលា ជានិស្សិតថ្នាក់បណ្ឌិតជំនាន់ទី៦ សិក្សានៅសាកលវិទ្យាល័យខេមរៈ ស្ថិតនៅផ្លូវ ១៩៨៦ បត់ចូលផ្លូវលំ ៧២ ចម្ងាយ២០ម៉ែត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានាភ្នំពេញ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យខេមរៈ(KU) មាន ប្រាំពីរ មហាវិទ្យាល័យសម្រាប់សិស្សានុសិស្សជ្រើសរើស ក្នុងនោះរួមមាន៖
១. មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
* នីតិសាធារណៈ
* នីតិឯកជន
* សេដ្ឋកិច្ច
* នីតិសាស្រ្ត
២. មហាវិទ្យាល័យវិទ្យាសាស្រ្តបច្ចេកទេស និង ព័ត៌មានវិទ្យា
* វិទ្យាសាស្រ្តកុំព្យូរទ័រ
* គណិតវិទ្យាអនុវត្តន៍
៣. មហាវិទ្យាល័យមនុស្សសាស្រ្ត សិល្បៈ និងភាសាវិទ្យា
* ភាសាអង់គ្លេស
* ភាសាវិទ្យា
៤. មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ
* សេដ្ឋកិច្ចកសិកម្ម
* អភិវឌ្ឍន៍ជនបទ
៥. មហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ
* វិទ្យាសាស្រ្តនយោបាយ
* ទំនាក់ទំនងអន្តរជាតិ
៦. មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ
* ចិត្តគរុកោសល្យ
* វិទ្យាសាស្រ្តអប់រំ
* ផែនការកម្ម និងគោលនយោបាយអប់រំ
៧. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
* គ្រប់គ្រងពាណិជ្ជកម្ម
* គណនេយ្យ
* ធនាគារ និងហិរញ្ញវត្ថុ
* ទីផ្សារ
* គ្រប់គ្រង
* គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍។
#TNTV #TNTVONLINE #TNHOTNEWS #KU #សាកលវិទ្យាល័យខេមរៈ #កែវមាលា