ភ្នំពេញ៖ ការធ្វើដំណើរដោយជិះរថភ្លើងមានភាពងាយស្រួល និងមានសុវត្ថិភាព ថ្វីបើមិនរហ័សដូចចិត្តចង់របស់បងប្អូនក្តី តែវាបានសម្សាន្តអារម្មណ៍ និងទស្សនាធម្មជាតិ ព្រៃធំ វាលស្រែជនបទ ស្រុកស្រែចំការតាមដងផ្លូវក្នុងការធ្វើដំណើរ។
បច្ចុប្បន្នមានមធ្យោបាយច្រើនក្នុងការធ្វើដំណើរទៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជាដោយអ្នកខ្លះជ្រើសរើសការជិះម៉ូតូ ខ្លះជិះរថយន្តខ្លួនឯង ខណៈអ្នកខ្លះទៀតចូលចិត្តប្រើសេវាដឹកជញ្ជូនដូចជា រថយន្តក្រុង និងរថយន្ត VIP ផ្សេងៗ ដែលធ្វើដំណើរដោយមិនបាច់បើកបរដោយខ្លួនឯង។
យ៉ាងណាក៏ដោយ នៅមានសេវាដឹកជញ្ជូនមួយទៀត ដែលគេមិនចាំបាច់បើកបរដោយខ្លួនឯង មានសុវត្ថិភាព និងសន្សំសំចៃច្រើននោះគឺការធ្វើដំណើរដោយជិះរថភ្លើងដែលគេសង្កេតឃើញថាមានសម្ទុះខ្លាំងគ្រាន់បើ ក្រោយបើកដំណើរការឡើងវិញតាំងអំឡុងខែមេសា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ក្នុងថ្ងៃធម្មតាយ៉ាងហោចណាស់មានប្រជាពលរដ្ឋជិះរថភ្លើងពី៨០ ទៅ ១០០នាក់ ក្នុង១ថ្ងៃ ដោយឡែកក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យ អាចមានអ្នកធ្វើដំណើរចន្លោះពី៩០០ ទៅ ១ ០០០ នាក់ ក្នុង១ថ្ងៃ៕
ប្រភព៖ ក្រសួងទេសចរណ៍ #ក្រសួងទេសចរណ៍ #MinistryofTourism