ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានចេញដីកា កោះហៅយុវជន ចលនាមាតាធម្មជាតិ ចំនួន៣នាក់ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺពីបទ ញុះញង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ វេលាម៉ោងព្រឹក។
លោក ថន រដ្ឋា និង កញ្ញា ភួង កែវរស្មី
បើតាមលោក ថន រដ្ឋា បានឱ្យដឹងនៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រូបលោកដែលជាសកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ រួមទាំង កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា ត្រូវបានតុលាការកំពូល កោះហៅចូលរួមសវនាការពីបទ ញុះញង់ ដែលរូបគេទាំង៣នាក់ បានសម្រេចប្ដឹងសារទុក មិនទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍កាលពី ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕
កញ្ញា ឡុង គន្ធា