ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានធ្វើការប្រកាស គាំទ្រទាំងស្រុង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈនិងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ៕