សម្តេចតេជោ និងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

0
1028

ភ្នំពេញ៖ សម្តេចតេជោ ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

សម្តេចបានញ្ជាក់ទៀតថា បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ព្រមជាមួយគ្នានេះ សម្តេចក៏បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ​ព្រោះតែការស្នាក់នៅទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀត សម្តេចមានប្រសាសន៍ថា ណាមួយក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតុនហើយដែរ  ដោយសម្តេចសង្ឃឹមថា បងប្អូននឹងមានការយោគយល់។

ដោយក្តីនឹករលឹកបំផុត សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខសេចក្តីចម្រើន និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕