បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការសោកស្តាយ ចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ និងក្រើនរំលឹកឱ្យពលរដ្ឋទាំងអស់ថែរក្សាសុខភាព ប្រសិនបើមានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរកងកម្លាំងជាបន្ទាន់។
សូមបញ្ជាក់ថា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ គឺជាឃុំមួយដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យដោយៀផ្ទាល់៕