សមាជ វិសាមញ្ញ គណបក្ស ឆន្ទៈខ្មែរ ជ្រើសរើសលោក សុក ហាច ជាប្រធានគណបក្ស

0
1272

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសមាជ វិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនគណបក្សនៅសណ្ឋាគារ សាន់វេ។

ក្នុងនោះ អង្គសមាជបានបោះឆ្នោតសម្រេចជ្រើសរើសក្បាលម៉ាស៊ីនគណបក្ស៖

១-លោក សុក ហាច ប្រធានគណបក្ស 

២-លោក ហុង សុខហួរ អនុប្រធាន 

៣-លោក សុន ឆ័យ អនុប្រធាន 

៤-លោក សេង ម៉ារឌី អនុប្រធាន 

៥-លោក គង់ មុនីកា អគ្គលេខាធិការ 

៦-លោក ម៉ី មុយលី អគ្គលេខាធិការរង 

៧-លោក យូ ស៊ាងហេង អគ្គលេខាធិការរង 

៨-លោក មាស ខេង អគ្គហេរញ្ញិក 

៩-លោក គីមសួរ កិរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យ។

មិនតែប៉ុណ្ណោះ អង្គសមាជ ក៏បានសម្រេច៖ 

១-អនុម័តការធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស

២-ជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការនាយកគណបក្សចំនួន ៣២ រូបផងដែរ ដែលសមាជវិសាមញ្ញគណបក្ស ឆន្ទៈខ្មែរ បានប្រារព្វធ្វើនៅសណ្ឋាគារសាន់វេ ដោយថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីននេះ គឺសុតសឹងជាមេដឹកនាំរបស់គណបក្សភ្លើងទៀន ដែលពួកគាត់ធ្លាប់ជេរប្រមាថគណបក្ស ឆន្ទៈខ្មែរ ថាជាបក្សអាប បក្សអំពិលអំពែក ឬបក្សអាយ៉ងជាដើម។ ដូច្នេះមានតែពួកគាត់គឺជា………..ដែរឬ?៕