ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលបានរៀបចំឡើង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង។
ចំពោះការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤នេះ ធ្វើឡើងរយៈពេលមួយព្រឹក លើឯកទេសដូចជា៖ ឯកទេសសំណង់សាធារណការ ឯកទេសគ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម និងឯកទេសនាវាចរណ៍។ សូមជម្រាបជូនផងដែរថា វិទ្យាស្ថានបានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនសម្រាប់ជំនាន់ទី៤ ចំនួន ៣០០នាក់ ហើយការប្រកាសលទ្ធផល គ្រោងនឹងធ្វើឡើង នាថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕