វៀតណាមនាំចេញអង្ករ៣០ម៉ឺនតោន ទៅប្រទេសឥណ្ឌូណេស៊ី

0
1535

វៀតណាម៖ អង្ករចំនួន៣០ម៉ឺនតោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារ ឥណ្ឌូណេស៊ី​ ដោយក្រុមហ៊ុន វៀតណាមចំនួន៧ ឈ្នះការដេញថ្លៃ ។


ក្នុងនោះបើតាមសម្រង់តម្លៃទាបបំផុតរបស់ពួកគេ គឺ៦៤៨ដុល្លារក្នុងមួយតោន បូករួមទាំងថ្លៃដឹកជញ្ជូនផងដែរ។ យ៉ាងណាកាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ី ថា ខ្លួនចង់នាំចូលអង្ករចំនួន៥០ម៉ឺនតោនដើម្បីបង្កើនទុនបម្រុងស្បៀងអាហាររបស់ខ្លួន។

កាលពីឆ្នាំមុន ឥណ្ឌូណេស៊ី បាននាំចូលអង្ករវៀតណាមជាងមួយលានតោន ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាអតិថិជនធំទីពីរ សម្រាប់ទីផ្សារនាំចេញអង្កររបស់វៀតណាម។​ យោងតាម សមាគមស្បៀងអាហារវៀតណាម និងសមាគមអ្នកនាំចេញអង្ករថៃ បានបញ្ជាក់ថា តម្លៃបទដ្ឋាន៥% សម្រាប់នាំចេញអង្ករខូចទ្រង់ ទ្រាយដើម ដែលបច្ចុប្បន្នមានតម្លៃ៦៥៦ដុល្លារ ក្នុងមួយតោននៅក្នុងប្រទេសថៃឡង់, ៦៤២ដុល្លារ នៅវៀតណាម​​និង៦៣៨ដុល្លារនិងក្នុងប្រទេសប៉ាគីស្ថាន។

គួរជម្រាបថា កាលពីឆ្នាំមុន វៀតណាមបាននាំចេញអង្ករចំនួន៨លានតោន ហើយបរិមាណនៃការនាំចេញនេះបានធ្វើឱ្យវៀតណាមឈរនៅលំដាប់ទី៣ ក្នុងពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងប្រទេសថៃ៕

#TNTV #TNTVONLINE #KEOROTHNA #VN #វៀតណាម #អង្ករ