កូរ៉េខាងជើង បង្កើតបញ្ញាសិប្បនិម្មិត បង្កឱ្យមានការព្រួយបារម្ភ ជុំវិញពិភពលោក

0
1933

កូរ៉េខាងជើង៖  ប្រទេសកូរ៉េខាងជើងកំពុងតែបង្កើតឡើងនូវបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា (AI) ហើយបញ្ញាសិប្បនិម្មិតនោះសោតទៀតផ្តោតការសិក្សាទៅលើអ្វីៗគ្រប់យ៉ាងក្នុងការឆ្លើយតបទៅនឹងបញ្ហាកូវីដ១៩ និងការពារនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត បញ្ញាសិប្បនិម្មិតនេះ​ អាចជាគ្រឿងឧបទេសមួយជួយដល់ការតាមឃ្លំាមើលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មួយរយៈកាលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងមានសញ្ញាប្រឹងប្រែងផលិតឡើងនូវបញ្ញាសិប្បនិម្មិត ដែលជាការវិនិយោគបែបយុទ្ធសាស្រ្តលើកម្ពស់សេដ្ឋកិច្ចឌីជីថល។ ក្រុមអ្នកស្រាវជ្រាវ បញ្ញាសិប្បនិម្មិតរបស់កូរ៉េខាងជើងភាគច្រើនបានសហការជាមួយនឹងអ្នកជំនាញការបរទេស ដែលរួមមានមកពីប្រទេសចិនជាដើម។

ដោយឡែកទីភ្នាក់ងារចារកម្មរបស់ក្រុងសេអ៊ូលឯណេះវិញបានលើកឡើងថា ខ្លួនរកឃើញសញ្ញាសង្ស័យជាក់លាក់មួយចំនួនដែលថា ក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើងបានប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីតម្រង់គោលដៅ និងស្វះស្វែងរកបច្ចេកវិទ្យាក្នុងការលួចវាយប្រហារនៅលើប្រព័ន្ធអិនធឺណែត ខណៈក្រុមចារកម្មថ្នាក់ជាតិកូរ៉េខាងត្បូងកំពុងតែតាមដានមើលយ៉ាងដិតដល់បំផុត៕