ចិន៖ ប្រជាជនចិនសរុបប្រមាណ២៣០លាននាក់ បានធើ្វដំណើរកម្សាន្តនៅក្នុងប្រទេស ក្នុងថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាលពីថ្ងៃអាទិត្យ ស្របពេលរដូវកាលវិស្សមកាលឈប់សម្រាកបានចូលមកដល់ នេះបើយោងតាមទិន្នន័យរបស់អាជ្ញាធរចិនបានបង្ហាញ។
នៅក្នុងទិន្នន័យដដែល ថាប្រជាជនចិនប្រហែលជាង២០០លាននាក់ បានធើ្វដំណើរកម្សាន្តតាមយានយន្ត ខណៈជាង៩លាននាក់ផ្សេងទៀត បានធើ្វដំណើរកម្សាន្តតាមមធ្យោបាយផ្លូវដែក និងជាង២លាននាក់បានធើ្វដំណើរកម្សាន្តតាមមធ្យោបាយផ្លូវអាកាស។
ក្នុងនោះដែរ មានទំនិញសរុបប្រហែលជាង១៥៧លានតោន ត្រូវគេដឹកជញ្ជូនតាមផ្លូវរថភ្លើង គិតចាប់តាំងពីរដូវកាលវិស្សមកាលចាប់ផ្តើមកាលពីចុងខែមករា ខណៈខ្សែរថភ្លើងពិសេសមួយចំនួនក៏ត្រូវគេកែប្រែសម្រាប់ការដឹកជញ្ជូនទំនិញទូទៅផងដែរ៕