កោះកុង៖ ប្រធានប្រតិភូ តំណាងគណបក្សនយោបាយ នៃសម្ព័ន្ធភាព និងក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលត្រូវជាម្តាយក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាជីដូនបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ពិធីបុណ្យ បានប្រារព្ធធ្វើទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយតំណាងគណបក្សនយោបាយ នៃសម្ព័ន្ធភាព និងក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញចូលរួម រួមមាន៖ តំណាងគណបក្សម៉ូលីណាកា ឯកឧត្តម មាស សុត្ថា.តំណាងគណបក្សកម្លាំងប្រជាធិបតេយ្យ ឯកឧត្តម អ៊ុន វិសិទ្ធគុន.តំណាងគណបក្សឯកភាពជាតិខ្មែរ ឯកឧត្តម អ៊ុន ជឹម.តំណាងគណបក្សធម្មាធិបតេយ្យ លោកជំទាវ ពោធិតី សាវត្ថី.តំណាងគណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ឯកឧត្តម សុខ ឌី.តំណាងគណបក្សអំណាចប្រជាពលរដ្ឋ ឯកឧត្តម កាន់ វីរៈ.តំណាងគណបក្សមហាសាមគ្គីជាតិខ្មែរ ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន.តំណាងគណបក្សនគរប្រជាធិបតេយ្យ ឯកឧត្តម ហួត សុខដុម.តំណាងគណបក្សខ្មែរក្រោក ឯកឧត្តម ឈឿន ចាន់ធឿន ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋភិបាល និង ជាប្រធានសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលផងដែរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមទាំងក្រុមគ្រួសារ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន។ សូមជម្រាបជូនថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ដែលត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាជីដូនបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ៕
រូបថត ថ្ងៃពិធីបុណ្យខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន
រូបថតថ្ងៃបុណ្យសព មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន