កំពង់ឆ្នាំង៖ ក្នុងឱកាសនៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដល់ខ្លីខាងមុខនេះ កាលព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងមិត្តភក្កិក្រុមការងារ បានអញ្ជើញមកប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកនូវទេយ្យវត្ថុរបស់ ឯកឧត្តម និងលោកជំទាវផ្ទាល់ ប្រគេនដល់វត្តទួលសំបុកគ្រៀល ព្រមទាំងរៀបចំអាហារមួយពេលជូនដល់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា វត្តទួលសំបុកគ្រៀលនេះ គឺជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលមួយ ហើយទើបនឹងកសាងឡើងបានរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះ បានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ជាពិសេសការសម្រេចបាននូវការសាងសង់សាលាឆាន់មួយខ្នងរបស់ឯកឧត្តម និងលោកជំទាវ នាពេលនេះ។ ព្រមជាមួយគ្នានោះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកជូននូវ ចំណីអាហារ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សជាច្រើនអ្នកផងដែរ។
ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។
ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖
១-អង្ករ១តោន /២-ត្រីខចំនួន១កេស មាន១០យួរ /៣-មីចំនួន៥កេសធំ(៣០កេសតូច) /៤-ត្រីងៀតចំនួន ១០គីឡូ /៥- សាច់ក្រកចំនួន១០ គីឡូ /៦-សាច់ជ្រូផាត់ចំនួន១០គីឡូ /៧- ទឹកដោះគោខាប់ ចំនួន២កេស /៨- កាហ្វេ ចំនួន៥កញ្ចប់ធំ/ ៩- តែចំនួន២គីឡូក្រាម /១០- ស្ករសចំនួន១បេ /១១- អំបិលចំនួន១បេ /១២- ប៊ីចេងចំនួន១បេ /១៣- ទឹកត្រីចំនួន៥យួ /១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ /១៥- សាប៊ូដុំ ចំនួន៣០ដុំតូច /១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត /១៧- ប្រេងកូឡា ចំនួន៥ដុំ /១៨- ប្រេងខ្យល់ ចំនួន៥ដុំ /២៩- ថវិកាចំនួន២លានរៀល។
សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ដោយ១គ្រួសារទទួលបាន៖ ១-អង្ករ២៥គីឡូក្រាម /២-ត្រីខ១យួរ /៣-ទឹកដោះគោ៤កំប៉ុង /៤-ទឹកត្រី១យួរ /៥-ទឹកស៊ីអ៊ីវ១យួរ /៦-ស្ករស១គីឡូក្រាម៧-ស្បែកជើង១គូ /៨-ប្រមា១ សារុង១ /៩-ប្រេងកូឡា១ដប /១០-ប្រេងខ្យល់១ដប /១១-សាប៊ូ១ដុំ /១២-ច្រាស និងថ្នាំដុសធ្មេញ១ឈុត /១២-ថវិកាចំនួន២ម៉ឺនរៀល៕